Swift cc time

ចិនពង្រាយកម្លាំងសង្គ្រោះជាង ២ ពាន់នាក់ និងគ្រឿងចក្រជិត ៩ ពាន់គ្រឿង ស្វែងរកអ្នកបាត់ខ្លួនជាង ៥០០ នាក់ ក្នុងគ្រោះមហន្តរាយបាក់ដីនៅព្រំដែនចិន-នេប៉ាល់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ចិន៖ប្រតិបត្តិការស្វែងរក និងសង្គ្រោះបន្ទាន់កំពុងប្រព្រឹត្តទៅយ៉ាងប្រញ៉ាប់ប្រញាល់ នៅក្នុងតំបន់រងគ្រោះធ្ងន់ធ្ងរនៃគ្រោះបាក់ដី និងបាក់ផ្ទាំងទឹកកក នៅច្រកទ្វារព្រំដែន Gyirong ក្នុងតំបន់ស្វយ័តស៊ីសាង (ទីបេ) ភាគនិរតីប្រទេសចិន។ គ្រោះមហន្តរាយដ៏រន្ធត់នេះ បង្កឡើងដោយការបាក់រលំទឹកកក និងថ្មចេញពីប្រទេសនេប៉ាល់ ដោយបានវាយប្រហារតាមបណ្តោយព្រំដែនចិន-នេប៉ាល់ កាលពីថ្ងៃទី ២៦ ខែសីហា កន្លងទៅ។ គិតត្រឹមល្ងាចថ្ងៃសុក្រ មនុស្សចំនួន ៣១ នាក់ត្រូវបានបញ្ជាក់ថាស្លាប់ ខណៈ ៥៣១ នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅឡើយ។

កម្លាំងសង្គ្រោះសរុបជាង ២,៣០០ នាក់ ព្រមទាំងគ្រឿងចក្រធុនធ្ងន់ និងឧបករណ៍បច្ចេកទេសទំនើបៗជាង ៨,៨០០ គ្រឿង ត្រូវបានដាក់ពង្រាយ ដើម្បីឆែកឆេរស្វែងរកយ៉ាងម៉ត់ចត់លើផ្ទៃដីរងគ្រោះប្រមាណ ៥៤,០០០ ម៉ែត្រការ៉េ។ ក្រុមការងារបានបំពាក់ប្រព័ន្ធភ្លើងអាសន្ន ប្រើប្រាស់ដ្រូន និងប្រភពថាមពលអគ្គិសនីជាច្រើន ខណៈដែលប្រព័ន្ធអគ្គិសនី និងបណ្តាញទំនាក់ទំនងនៅក្នុងតំបន់ច្រកទ្វារដើម ត្រូវបានស្តារឡើងវិញទាំងស្រុងហើយ។

អាជ្ញាធរចិនបានប្រញាប់ប្រញាល់ពង្រីក និងពង្រឹងផ្លូវជាតិលេខ ២១៦ ឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់យានយន្តសង្គ្រោះ និងការដឹកជញ្ជូនសម្ភារជំនួយ។ បន្ថែមពីនេះ ភាគីចិនក៏បានចែករំលែកទិន្នន័យផ្កាយរណប Fengyun ផ្តល់សេវាព្យាករណ៍អាកាសធាតុ និងបង្កើតប្រព័ន្ធប្រកាសអាសន្នឆ្លាតវៃ MAZU ជូនដល់ប្រទេសនេប៉ាល់ ដើម្បីរួមចំណែកដល់ប្រតិបត្តិការសង្គ្រោះ និងការស្តារឡើងវិញផងដែរ៕

Khcct banner

អត្ថបទទាក់ទង