Swift cc time

នាយកប្រតិបត្តិថ្មីរបស់ «APPLE» ទទួលបានប្រាក់ខែ ២៥ម៉ឺនដុល្លារក្នុងមួយខែ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
លោក John Ternus 

អាម៉េរិក៖ ក្រុមហ៊ុន Apple បានកំណត់ប្រាក់ខែប្រចាំឆ្នាំរបស់នាយកប្រតិបត្តិថ្មីរបស់ខ្លួន លោក John Ternus ចំនួន ៣ លានដុល្លារក្នុងមួយឆ្នាំ ដែលស្មើរនឹងទឹកប្រាក់ ២៥ម៉ឺនដុល្លារក្នុងមួយខែដែលលោកទទួលបានពីតំណែងថ្មីមួយនេះ ។ ប្រាក់ខែថ្មីរបស់លោកបានចូលជាធរមាននៅថ្ងៃទី ១ ខែកញ្ញា ជាថ្ងៃដែលលោក Ternus បានក្លាយជានាយកប្រតិបត្តិជាផ្លូវការជំនួសឲ្យលោក Tim Cook ដែលបានបញ្ចប់អាណត្តិរយៈពេល ១៥ ឆ្នាំ។

បើតាមកាសែត The Wall Street Journal បន្ថែមពីលើប្រាក់ខែ លោក Ternus បានទទួលរង្វាន់ភាគហ៊ុនមានកំណត់តាមសមាមាត្រដែលមានតម្លៃដល់ទៅ ២.៥ លានដុល្លារសម្រាប់សេវាកម្មនាៗរបស់លោកពីលើនាមជានាយកប្រតិបត្តិក្នុងអំឡុងឆ្នាំសារពើពន្ធ ២០២៦។ ក្រៅពីនេះគណៈកម្មាធិការសំណងក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Apple ក៏បានអនុម័តរង្វាន់ភាគហ៊ុនប្រចាំឆ្នាំសម្រាប់ក្រុមហ៊ុន APPLE ដែលមានតម្លៃដល់ទៅ ៥៥ លានដុល្លារ ដែលត្រូវបានគេរំពឹងថានឹងត្រូវបានផ្តល់ឱ្យនៅឆ្នាំសារពើពន្ធ ២០២៧។

ចំណែកនាយកប្រតិបត្តិចាស់គឺលោក Cook នឹងទទួលបានប្រាក់ខែប្រចាំឆ្នាំចំនួន ២ លានដុល្លារ ដោយចាប់ផ្តើមពីថ្ងៃទី ២៦ ខែកញ្ញា រួមជាមួយនឹងរង្វាន់ភាគហ៊ុនដែលមានតម្លៃគោលដៅ ៤៥ លានដុល្លារនៅក្នុងឆ្នាំសារពើពន្ធ ២០២៧។

គួររម្លឹកថាលោក John Ternus បានឡើងកាន់តំណែងជានាយកប្រតិបត្តិ (CEO) ផ្លូវការរបស់ក្រុមហ៊ុន Apple កាលពីថ្ងៃអង្គារនេះ។ លោកបានបន្តវេនពីលោក Tim Cook ដោយទទួលបានក្រុមហ៊ុនដែលកំពុងឈរនៅលើកំពូលតារាងនៃទីផ្សារទូរស័ព្ទឆ្លាតវៃ ប៉ុន្តែត្រូវប្រឈមមុខនឹងការប្រកួតប្រជែងយ៉ាងស្រួចស្រាវលើផ្នែកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។ បញ្ហាប្រឈមធំបំផុតមួយរបស់លោក គឺការរក្សាសមតុល្យរវាងការទាញយកផលប្រយោជន៍ពីខ្សែសង្វាក់ផ្គត់ផ្គង់នៅប្រទេសចិន និងការទទួលរងសម្ពាធនយោបាយយ៉ាងខ្លាំងពីសេតវិមាន។

លោក Ternus (ឆ្វេង) និងលោក Tim Cook (ស្តាំ)

លោក Ternus ដែលមានអាយុ ៥១ ឆ្នាំ បានចូលរួមជាមួយក្រុមការងាររចនារបស់ Apple តាំងពីឆ្នាំ ២០០១ ហើយបានខិតខំប្រឹងប្រែងរហូតបានឡើងកាន់តំណែងជាអនុប្រធានជាន់ខ្ពស់ផ្នែកវិស្វកម្មផ្នែករឹង (Hardware Engineering) ដោយរាយការណ៍ផ្ទាល់ជូនលោក Cook។ លោកគឺជាអ្នកដឹកនាំក្រុមវិស្វករនៅពីក្រោយផលិតផលធំៗទាំងអស់របស់ Apple រួមទាំង iPhone ដែលជាប្រភពចំណូលដ៏សំខាន់បំផុតរបស់ក្រុមហ៊ុន៕

Khcct banner

អត្ថបទទាក់ទង