Swift cc time

កូនប្រសារត្រាំ និងបេសកជនពិសេសឆ្ពោះទៅអ៊ុយក្រែន ក្រោយជួបជាមួយលោក ពូទីន នៅរុស្ស៊ី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អ៊ុយក្រែន៖ បេសកជនអាម៉េរិកលោក Steve Witkoff និងកូនប្រសារប្រុសរបស់លោក ដូណាល់ត្រាំ គឺលោក Jared Kushner បានជួបពិភាក្សាគ្នាយ៉ាងមានផ្លែផ្កានៅទីក្រុងគៀវកាលពីថ្ងៃអាទិត្យ ក្នុងដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់អ្នកទាំងពីរទៅកាន់អ៊ុយក្រែន បន្ទាប់លោកទាំងពីរបានបញ្ចប់ដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី និងបានជួបជាមួយលោក ពូទីន និងបានជជែកគ្នាអំពីបញ្ហារស៊ើបជាច្រើនបូករួមទាំងសង្រ្គាមរុស្ស៊ី-អ៊ុយក្រែនជាដើម។ 

ក្នុងដំណើរទៅកាន់អ៊ុយក្រែនកាលពីថ្ងៃអាទិត្យ លោក Kushner បានមានប្រសាសន៍ថា វាជាបញ្ហាដ៏លំបាកមួយក្នុងការបញ្ចប់រឿងរ៉ាវដែលកំពុងតែកើនមានតែលោកថាលោកនឹងព្យាយាម។ លោក Witkoff បេសកជនពិសេសសហរដ្ឋអាម៉េរិកបានបញ្ជាក់ប្រាប់មេដឹកនាំអ៊ុយក្រែនដែលថា ដំណោះស្រាយការទូតចំពោះជម្លោះនេះ មិនមែនរឿងងាយស្រួលនោះទេ ដោយនេះលោកសំដៅទៅលើកិច្ចពិភាក្សាកាលពីថ្ងៃមុន នៅទីក្រុងមូស្គូជាមួយលោកពូទីនដែលបានបង្កើត "គំនិតថ្មីៗ" ដែលក្រោយមកត្រូវបាននាំយកទៅកាន់ទីក្រុងគៀវដើម្បីពិភាក្សាបន្ថែម។ លោក Witkoff ក៏បានបានចង្អុលបង្ហាញវត្តមានរបស់ទីប្រឹក្សាសន្តិសុខជាតិមកពីប្រទេសដែលគេហៅថា E3 គឺបារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេស ជាភស្តុតាងដែលបង្ហាញថា «កិច្ចសហការគឺមានសារៈសំខាន់ណាស់» ដើម្បីសម្រេចបានកិច្ចព្រមព្រៀងនាៗក្នុងការបញ្ចប់ជម្លោះមួយនេះ។

ក្នុងជំនួបជាមួយមនុស្សជំនិតរបស់លោកត្រាំទាំងពីរនាក់នេះ លោក ហ្សេលែនស្គី ក៏បានធ្វើកិច្ចពិភាក្សាចំនួនបីជុំជាមួយភាគីអាម៉េរិក ដោយផ្តោតទៅលើការធានាសន្តិសុខ និងផែនការរបស់អ៊ុយក្រែនសម្រាប់រដូវរងា។ លោក ហ្សេលែនស្គី អះអាងទៀតថាការពិភាក្សាបានគ្របដណ្តប់លើតម្រូវការការពារដែនអាកាស រួមទាំងប្រព័ន្ធមីស៊ីល Patriot ការគាំទ្រដែលគ្របដណ្តប់ទាំងហេដ្ឋារចនាសម្ព័ន្ធការពារដែនអាកាស និងថាមពលមុនខែរងារក្នុងប្រទេសអ៊ុយក្រែន៕

Khcct banner

អត្ថបទទាក់ទង