Swift cc time

ស្លាប់ PILOT យន្តហោះយោធាក្រិកម្នាក់ ពេលកំពុងបើកបរក្នុងកម្មវិធីតាំងពិព័រណ៍យន្តហោះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អាថែន៖ យន្តហោះយោធា F-4 Phantom មួយគ្រឿងបានធ្លាក់កាលពីថ្ងៃសៅរ៍នៅឯមូលដ្ឋានមួយនៅខាងក្រៅទីក្រុងអាថែននៃប្រទេសក្រិក ក្នុងអំឡុងពេលបើកបរក្នុងកម្មវិធីតាំងពិព័រណ៍យន្តហោះមួយក្នុងប្រទេស។ អាជ្ញាធរក្នុងតំបន់អះអាងថាស្ថានភាពនៃការធ្លាក់យន្តហោះនេះមិនទាន់ច្បាស់លាស់នៅឡើយទេ ប៉ុន្តែអ្នកបើកយន្តហោះមិនបានលោតចេញពីយន្តហោះនោះទេ ក្រោយមកអ្នកបើកបរយន្តហោះត្រូវបានបញ្ជាក់ថាបានស្លាប់បាត់បង់ជីវិត។

បើតាមអាជ្ញាធរក្រិក មានការផ្ទុះភ្លាមៗបន្ទាប់ពីការធ្លាក់យន្តហោះ ដែលបានកើតឡើងមុនពេលអ្នកទស្សនារាប់ពាន់នាក់កំពុងទស្សនាកម្មវិធី "សប្តាហ៍ហោះហើរទីក្រុងអាថែន" ប្រចាំឆ្នាំ។ យន្តហោះពន្លត់អគ្គីភ័យជាច្រើនគ្រឿងត្រូវបានបញ្ជូនទៅកន្លែងកើតហេតុដើម្បីពន្លត់អគ្គីភ័យដែលបណ្តាលមកពីការធ្លាក់យន្តហោះ។ ភ្លាមៗកម្មវិធីតាំងពិព័រណ៍យន្តហោះត្រូវបានលុបចោល ហើយរដ្ឋមន្ត្រីក្រសួងការពារជាតិលោក Nikos Dendias បានលុបចោលដំណើរទស្សនកិច្ចទៅកាន់ពិព័រណ៍អន្តរជាតិទីក្រុង Thessaloniki ដើម្បីទៅទស្សនាកន្លែងកើតហេតុនៃយន្តហោះដែលបានធ្លាក់៕

Khcct banner

អត្ថបទទាក់ទង