ភ្នំពេញ៖ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសផ្តល់អាហារូបករណ៍ ១០០ភាគរយ សិក្សាលើជំនាញដូចជាទំនាក់ទំនងអន្តរជាតិ សេដ្ឋកិច្ច និងវិទ្យាសាស្ត្រនយោបាយ និងរដ្ឋបាលសារធារណៈ នៅសាកលវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ(IISPP) សម្រាប់កូនអតីតយុទ្ធជនដែលពលី និងសិស្សឆ្នើមមានជីវភាពខ្វះខាត។
យោងតាមគរហទំព័រផ្លូវការរបស់ IISPP ដើម្បីដាក់ពាក្យស្នើសុំអាហារូបករណ៍បេក្ខជនត្រូវគោរពតាមលក្ខខណ្ឌដូចជា៖
-ចំពោះសិស្សពូកែដែលមានជីវភាពខ្វះខាតត្រូវប្រឡងបាក់ឌុបបាននិទ្ទេស A ឬ B ក្នុងសម័យប្រឡងឆ្នាំ២០២៦ និងត្រូវប្រឡងជាប់ក្នុងការប្រឡងចូលរៀនរបស់ IISPP និងត្រូវមានប័ណ្ណក្រីក្របញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន នៅពេលប្រឡងចូលជាប់ជាស្ថាពរដើម្បីបញ្ជាក់ថាមានជីវភាពខ្វះខាត ព្រមទាំងមិនទទួលបានអាហារូបករណ៍ណាផ្សេង។
-ចំពោះសិស្សកូនអតីតយុទ្ធជនពលី ត្រូវតែប្រឡងជាន់សញ្ញាបត្រទុតិយភូមិ និងប្រឡងជាប់ចូលរៀន IISPP និងជាកូនរបស់យុទ្ធជនពលីក្នុងសមរភូមិដើម្បីបូរណភាពទឺកដីដែលមានការទទួលស្គាល់ពីអង្គភាព ព្រមទាំងមិនទទួលបានអាហារូបករណ៍ផ្សេងទៀត។
គួរបញ្ជាក់ថា នេះជាអាហារូបករណ៍សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភ្នំពេញ។ បេក្ខជន អាចចូល Scan QR Code ដើម្បីទទួលបានព័ត៌មាន និងបំពេញពាក្យឱ្យបានត្រឹមត្រូវ៕