Swift cc time

បេក្ខជន២រូប ទទួលបាននិទ្ទេសA មកពី«គ្រួសារក្រីក្រ»ដែលមានប័ណ្ណសមធម៌ ក្នុងចំណោមបេក្ខជន៦៥នាក់

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ យុវជន ផល ករុណា និងយុវតី យ៉ិន ចាន់ធឿន ជាបេក្ខជន ២នាក់ ក្នុងចំណោមបេក្ខជន ៦៥នាក់ មកពីគ្រួសារក្រីក្រមានប័ណ្ណសមធម៌នៅទូទាំងប្រទេស ដែលទទួលបាននិទ្ទេស A ក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ នេះ។ យុវជនទាំងពីរនេះ ជាសក្ខីភាពដែលបង្ហាញថា "ក្រទ្រព្យ តែមិនក្រការតស៊ូ" ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែពីកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ក្នុងពេលសិក្សា។

បើតាមលោក ចន ណារិទ្ធ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានលើកឡើងថា យុវជន ផល ករុណា និងយុវតី យ៉ិន ចាន់ធឿន ជាបេក្ខជន ២នាក់ ក្នុងចំណោមបេក្ខជន ៦៥នាក់ មកពីគ្រួសារក្រីក្រមានប័ណ្ណសមធម៌នៅទូទាំងប្រទេស ដែលទទួលបាននិទ្ទេស A ក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ នេះ។ ពួកគេជាសក្ខីភាពដែលបង្ហាញថា "ក្រទ្រព្យ តែមិនក្រការតស៊ូ" ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែពីកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ក្នុងពេលសិក្សា។ កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារជាកម្មវិធីមួយក្នុងគោលនយោបាយអាទិភាពទាំង៦ របស់សម្តេចនាយករដ្ឋមន្ត្រី សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧។

គួររម្លឹកថា យុវតី យ៉ិន ចាន់ធឿន កំព្រាឪពុកតាំងពីនៅក្នុងផ្ទៃរបស់ម្តាយបាន៣ខែ បានយកភាពលំបាករបស់ម្តាយ ដើម្បីជាកម្លាំងចិត្តខំរៀនរហូតបាននិទ្ទេសA ក្នុងការប្រឡងបាក់ឌុប២០២៦។ ថ្មីៗនេះ យុវតីរូបនេះ បានជាប់អាហារូបករណ៍សិក្សានៅវិទ្យាស្ថានPSE ដែលនឹងចូលរៀននៅថ្ងៃទី៧ ខែកញ្ញា ខាងមុខនេះ ដែលអនុញ្ញាតឱ្យខ្លួនបានមានកន្លែងស្នាក់នៅ អាហារ និងបានសិក្សាជំនាញដែលខ្លួនស្រលាញ់តាំងពីថ្នាក់ទី១០មក គឺជំនាញព័ត៌មានវិទ្យា(IT)៕


Khcct banner

អត្ថបទទាក់ទង