Swift cc time

ក្រសួងអប់រំ ជ្រើសរើស«គ្រូបង្រៀន»កម្រិតមធ្យមសិក្សាកិច្ចសន្យា ប្រមាណ ៣០០០នាក់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី៥ កញ្ញានេះ បានប្រកាសពីការជ្រើសរើសគ្រូបង្រៀនកិច្ចសន្យាកម្រិតមធ្យមសិក្សា ដើម្បីបង្រៀននៅវិទ្យាល័យ និងអនុវិទ្យាល័យ ប្រមាណ ៣០០០នាក់។

បើតាមក្រសួងអប់រំ នាពេលឆាប់ៗខាងមុខនេះ គណៈកម្មការរៀបចំការប្រឡងប្រជែង នឹងប្រកាសរៀបចំការប្រឡងជ្រើសរើសគ្រូបង្រៀនថ្មី ដែលជាគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ (កិច្ចសន្យា) កម្រិតមធ្យមសិក្សា (សម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ) ក្នុងរង្វង់ប្រមាណ ៣,០០០នាក់។ 

សម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមតាមដានព័ត៌មានអំពីការរៀបចំការប្រឡងតាមរយៈក្រសួងមុខងារសាធារណៈ៕

Khcct banner

អត្ថបទទាក់ទង