Swift cc time

ទស្សនទានធុរកិច្ចកម្ពុជា ២០២៦ នឹងរៀបចំឡើងនៅថ្ងៃស្អែកនេះ ក្រោមប្រធានបទ "ផែនការតម្រង់ទិស ម្ចាស់អាជីវកម្ម សហគ្រិន បុគ្គលិកស្ថាប័នឯកជន និងសិស្ស និស្សិត

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ JCI Toul Kork បានសហការគ្នាជាមួយ iMedia ដោយមានមានសេចក្តីរីករាយក្នុងការប្រកាសអំពីកម្មវិធី "Vision Talk Business Forum 2026" (ទស្សនធុរកិច្ចកម្ពុជា ២០២៦) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែកញ្ញា នៅអគារ Manulife Building ចាប់ពីម៉ោង ៨:00 ព្រឹក ដល់ ៦:00 ល្ងាច។ កម្មវិធីនេះមានគោលបំណងភ្ជាប់ទំនាក់ទំនងរវាងថ្នាក់ដឹកនាំអាជីវកម្ម សហគ្រិន អ្នកជំនាញ ទៅនឹងអ្នកជំនាន់ក្រោយ ចែករំលែកចំណេះដឹង និងយុទ្ធសាស្ត្រសម្រាប់ការត្រៀមខ្លួនមុនឆ្នាំ២០២៧ ដោយបង្ហាញពីឱកាស និងនិន្នាការថ្មីៗ សម្រាប់ម្ចាស់អាជីវកម្ម សហគ្រិន និងបុគ្គលិកស្ថាប័នឯកជន និងពង្រឹងសមត្ថភាពក្នុងការគ្រប់គ្រងអាជីវកម្ម ការវិនិយោគ និងការអភិវឌ្ឍខ្លួន ព្រមទាំងបង្កើតបណ្តាញទំនាក់ទំនងរវាងអ្នកជំនាញ និងអ្នកចូលរួមគ្រប់ជាន់ថ្នាក់។

កម្មវិធីនេះនឹងជួបជុំគ្នារវាងអ្នកដឹកនាំធុរកិច្ច សហគ្រិន អ្នកជំនាញ និងអ្នកជំនាន់ក្រោយ ព្រមទាំងវាគ្មិនកិត្តិយសសំខាន់ៗ ហើយប្រធាបបទខាងលើនេះ នឹងផ្ដល់ឱ្យអ្នកចូលរួមទទួលបានចំណេះដឹង និង ជំនាញជាច្រើនដែលអាចអនុវត្តជាក់ស្តែងបាន ចាប់ពីរបៀបនៃការចាប់ផ្តើមអាជីវកម្ម ការធ្វើអាជីវកម្មប្រកបដោយការគ្រប់គ្រងហានិភ័យប្រឈម (ហុងស៊ុយ) ការយល់ដឹងពីគោលការណ៍ដឹកនាំធុរៈកិច្ច ការវិភាគសេដ្ឋកិច្ច និងនិន្នាការទីផ្សារកម្ពុជា ការប្រើប្រាស់ AI ក្នុងការធ្វើអាជីវកម្ម រហូតដល់ការចេះថែរក្សាសុខភាពផ្លូវចិត្ត និងផ្លូវកាយ ដើម្បីរួមចំណែកឆ្ពោះទៅរកភាពជោគជ័យប្រកបដោយចីរភាពទាំងក្នុងអាជីវកម្ម និងជីវិតផ្ទាល់ខ្លួន ដោយការធ្វើកិច្ចពិភាក្សាជាក្រុម (Panel Discussion) និងការសាកសួរផ្ទាល់ជាមួយវាគ្មិន។

កម្មវិធីនេះ រំពឹងថានឹងមានអ្នកចូលរួមប្រមាណ ១៥០ នាក់ រួមមានម្ចាស់អាជីវកម្ម សហគ្រិន ម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម នាយកប្រតិបត្តិសាជីវកម្ម បុគ្គលិកដែលធ្វើការនៅវិស័យឯកជន បុគ្គលិកវិជ្ជាជីវៈវ័យក្មេង សិស្សនិស្សិត វិនិយោគិន និងតំណាងរាជរដ្ឋាភិបាល។សម្រាប់ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅដោយមានម្ចាស់ឧបត្ថម្ភដូចជា The Era ជាដៃគូសហការឧបត្ថម្ភប្រាក់ និង JOSOLINA ជាដែគូសហការសំរិទ្ធ និង ដៃគូសហការណ៍ថ្នាក់ជាតិគឺ ក្រុមហ៊ុន សហគ្រិនខ្មែរ និង ដៃគូសហការណ៍ផ្សេងទៀតមានដូចជា ក្រុមហ៊ុន ខាំ ផែន-ថ្នាំពណ៌ជាតិ SAMBATH Printing, Aspiring Consultancy Training, Amazon Media, Oudong Express និង GFG Investment៕


Khcct banner

អត្ថបទទាក់ទង