Swift cc time

ឡិចស៊ឺស ខេមបូឌា ត្រៀមរៀបចំពិធីអបអរសាទរខួប ២ ឆ្នាំ ក្រោមប្រធានបទ "THE SIGNATURE OF CRAFTSMANSHIP" បញ្ជាក់ពីជំហររឹងមាំក្នុងនាមជាតំណាងចែកចាយផ្លូវការតែមួយគត់នៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

រាជធានីភ្នំពេញ៖ នៅថ្ងៃទីXX ខែកញ្ញា ឆ្នាំ២០២៦ ឡិចស៊ឺស ខេមបូឌា នឹងរៀបចំពិធីអបអរសាទរខួប ២ ឆ្នាំ នៃការទទួលបានសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខជាផ្លូវការនៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ ក្រោមប្រធានបទ "THE SIGNATURE OF CRAFTSMANSHIP"។ កម្មវិធីនេះនឹងប្រព្រឹត្តទៅនៅអគារតាំងបង្ហាញរថយន្ត ឡិច ស៊ឺស ខេមបូឌា ក្នុងគោលបំណងរំលេចនូវសមិទ្ធផលលេចធ្លោនៃការតំណាងជាផ្លូវការរយៈពេលពីរឆ្នាំកន្លងមក ព្រមទាំងបង្ហាញពីការប្តេជ្ញាចិត្តឥតងាករេក្នុងការរក្សាឧត្តមភាព និងកសាងទំនុកចិត្តខ្ពស់បំផុតជូនអតិថិជន។

ការទទួលបានសិទ្ធិជាតំណាងចែកចាយផ្លូវការ មិនត្រឹមតែជាកិត្តិយស និងមោទនភាពសម្រាប់ ឡិចស៊ឺស ខេមបូឌា ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវទំនួលខុសត្រូវយ៉ាងធំធេងក្នុងការតំណាងឱ្យម៉ាកយីហោរថយន្តប្រណីតលំដាប់ពិភពលោកផងដែរ។ ក្នុងនាមជាតំណាងចែកចាយផ្លូវការ ឡិចស៊ឺស ខេមបូឌា បានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវស្តង់ដាសកលរបស់ ឡិចស៊ឺស ដើម្បីធានាថារាល់អតិថិជនដែលជ្រើសរើស ឡិចស៊ឺស ទទួលបាននូវគុណតម្លៃពិតប្រាកដដែលលើសពីការទិញរថយន្តធម្មតា តាមរយៈសេវាកម្ម និងបដិសណ្ឋារកិច្ចលំដាប់ខ្ពស់។

ការជ្រើសរើសទិញរថយន្តពី ឡិចស៊ឺស ខេមបូឌា ធានាថាអតិថិជននឹងទទួលបាននូវទំនុកចិត្តខ្ពស់ និងឧត្តមភាពពិត នៃរថយន្តប្រណីតគ្រប់ម៉ូដែលរបស់ ឡិចស៊ឺស ដែលស្របតាមស្តង់ដាបច្ចេកទេសត្រឹមត្រូវសម្រាប់ទីផ្សារក្នុងស្រុក អមដោយការផ្គត់ផ្គង់គ្រឿងបន្លាស់ពីក្រុមហ៊ុនផលិតផ្ទាល់ ដើម្បីធានាសុវត្ថិភាព និងគុណភាពយូរអង្វែង។ លើសពីនេះ រាល់ការថែទាំ និងការជួសជុលធានាបាននូវស្តង់ដាកម្រិតពិភពលោក ដោយក្រុមវិស្វករ និងអ្នកបច្ចេកទេសជំនាញដែលឆ្លងកាត់ការបណ្តុះបណ្តាលច្បាស់លាស់ ព្រមទាំងទទួលបានការធានាជាផ្លូវការផងដែរ។ ទន្ទឹមនឹងនេះ អតិថិជនក៏នឹងទទួលបាននូវការស្វាគមន៍យ៉ាងកក់ក្តៅក្នុងបរិយាកាសអគារតាំងបង្ហាញដ៏ប្រណីត បង្កប់ដោយស្មារតីសិល្បៈបដិសណ្ឋារកិច្ចបែបជប៉ុន Omotenashi ដែលយកចិត្តទុកដាក់ និងយល់ពីតម្រូវការគ្រប់ពេលវេលា។

នៅក្នុងកម្មវិធីដែលនឹងរៀបចំឡើងនាពេលខាងមុខនេះ ក៏នឹងមានការអញ្ជើញចូលរួមពីសិល្បករល្បីៗដែលពោរពេញដោយទេពកោសល្យ ដើម្បីញ៉ាំងកម្មវិធីឱ្យកាន់តែមានភាពអធិកអធមមួយកម្រិតទៀត។ មិនតែប៉ុណ្ណោះ ចុងភៅលំដាប់ផ្កាយ 5 ក៏នឹងនាំយកនូវមុខម្ហូបដែលច្នៃឡើងយ៉ាងប្រណីត រសជាតិឆ្ងាញ់ប្លែក សម្រាប់ភ្ញៀវកិត្តិយសដ៏ឧត្តុងឧត្តមផងដែរ។

ក្នុងរយៈពេល ២ ឆ្នាំមកនេះ ឡិចស៊ឺស ខេមបូឌា បានបន្តពង្រឹងទំនុកចិត្តអតិថិជន តាមរយៈការរក្សាគុណភាព តម្លាភាព និងទំនួលខុសត្រូវខ្ពស់បំផុត។ ព្រឹត្តិការណ៍អបអរសាទរខួប ២ ឆ្នាំ ក្រោមប្រធានបទ "THE SIGNATURE OF CRAFTSMANSHIP" នឹងក្លាយជាសក្ខីភាពបញ្ជាក់ពីការបន្តដំណើរឆ្ពោះទៅមុខជាមួយឧត្តមភាព ដោយរួមបញ្ចូលគ្នារវាងសិល្បៈហត្ថកោសល្យដ៏ល្អឯក Takumi បច្ចេកវិទ្យាទំនើប និងសេវាកម្មដ៏ល្អឥតខ្ចោះ ដើម្បីបន្តកំណត់និយមន័យនៃភាពប្រណីតពិតប្រាកដសម្រាប់អតិថិជននៅកម្ពុជា។


Khcct banner

អត្ថបទទាក់ទង