និស្សិតអាហារូបករណ៍ Chevening
ភ្នំពេញ៖ និស្សិតខ្មែរ ១២រូបនឹងត្រូវបន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅចក្រភពអង់គ្លេសតាមរយៈអាហារូបករណ៍Chevening និង ASEAN-UK: Women in STEM។ ក្នុងនោះ មាននិស្សិតទទួលបានអាហារូបករណ៍ Chevening ៩នាក់ និងអាហារូបករណ៍SEAN-UK: Women in STEM ចំនួន ៣រូប។
ប្រភព៖ British Embassy in Cambodia
និស្សិតអាហារូបករណ៍ ASEAN-UK: Women in STEM
យោងតាមស្ថានទូតព្រីតថេនប្រចាំទីក្រុងភ្នំពេញ និស្សិតទាំង ១២រូបនឹងទៅបន្តការសិក្សាលើវិស័យដូចជា សុខភាពសាធារណៈ អប់រំ សន្តិសុខសាយប័រ និងនិរន្តភាព។ ជាមួយគ្នានេះ ស្ថានទូតព្រីតថេនបានបន្ថែមថា “ អ្នកដឹកនាំជំនាន់ថ្មីទាំងនេះនឹងទទួលបានចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃ ដើម្បីរួមចំណែកកសាងអនាគតរបស់កម្ពុជា” ។
គួរបញ្ជាក់ថា រាប់ពីឆ្នាំ២០០៨ មកទល់នឹងបច្ចុប្បន្ននេះមាននិស្សិតកម្ពុជាជាង ២៣០នាក់ដែលទទួលបានអាហារូបករណ៍ Chevening ។ ទន្ទឹមគ្នា ដោយរាប់ទាំងឆ្នាំ ២០២៦នេះ មាននិស្សិតខ្មែរ ៥រូបហើយដែលទទួលបាន អាហារូបករណ៍SEAN-UK: Women in STEM ដែលជាអាហារូបករណ៍សម្រាប់និស្សិតស្រីដែលសិក្សានៅក្នុងវិស័យ STEM នៅក្នុងអាស៊ីអាគ្នេយ៍៕