Swift cc time

អ្នកបើកយន្តហោះអ៊ីរ៉ង់ ៣នាក់ ត្រូវបានសម្លាប់ពីការវាយប្រហាររបស់អាម៉េរិក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អ៊ីរ៉ង់៖ អ្នកបើកយន្តហោះយោធាអ៊ីរ៉ង់បីនាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់សហរដ្ឋអាម៉េរិកដែលបានធ្វើឡើងពីរយប់មុន។ អ្នកទាំងបីនោះត្រូវបានកំណត់អត្តសញ្ញាណជាបុរសទាំងអស់រួមមានលោក Mojtaba Bagheri លោក Hamed Okati និងលោក Hossein Mahdavian អ្នកទាំងបីត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់យោធាអាម៉េរិកកាលពីរយប់មុន។ ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីរ៉ង់មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីទីតាំងនៃការវាយប្រហារ យន្តហោះដែលពាក់ព័ន្ធ ឬកាលៈទេសៈដែលអ្នកបើកយន្តហោះត្រូវបានសម្លាប់នោះទេ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកអ៊ីរ៉ង់បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ដែលថា ប្រទេសអ៊ីរ៉ង់ពេលនេះកំពុងតែប្រឈមមុខនឹងកង្វះខាតថ្នាំប្រហែល ៨០០ មុខ រួមទាំងថ្នាំសំខាន់ៗជាច្រើនទៀតស្របពេលដែលការរឹតបន្តឹងរូបិយប័ណ្ណ និងការរំខានដល់ការនាំចូលគំរាមកំហែងដល់ការចំណាយថ្នាំមួយចំនួនរហូតដល់បីដងនៃប្រទេសអ៊ីរ៉ង់។

បន្ថែមពីនេះការខ្វះខាតរូបិយប័ណ្ណបរទេស និងវត្ថុធាតុដើម បំណុលធានារ៉ាប់រងដែលមិនទាន់បានបង់ ការលំបាកក្នុងការផ្ទេរប្រាក់ ការរាំងស្ទះដល់ការនាំចូល និងការកើនឡើងនៃថ្លៃដើមផលិតកម្មបានបង្កើនការព្រួយបារម្ភអំពីខ្សែសង្វាក់ផ្គត់ផ្គង់ឱសថកាន់តែខ្លាំងក្លាដល់អ៊ីរ៉ង់៕

Khcct banner

អត្ថបទទាក់ទង