Swift cc time

មេបញ្ជាការជាន់ខ្ពស់រុស្ស៊ីម្នាក់ ត្រូវបានបាញ់សម្លាប់នៅភាគពាយ័ព្យនៃប្រទេសរុស្ស៊ី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
ឧត្តមសេនីយ៍យោធាជាន់ខ្ពស់របស់រុស្ស៊ីលោក Nikolai Varpakhovic

រុស្ស៊ី៖ ឧត្តមសេនីយ៍យោធាជាន់ខ្ពស់របស់រុស្ស៊ីម្នាក់គឺលោក Nikolai Varpakhovich មេបញ្ជាការកងពលយន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់ទី ២២ នៃអាកាសចរណ៍រយៈចម្ងាយឆ្ងាយរបស់កងកម្លាំងអវកាសរុស្ស៊ីត្រូវបានបាញ់សម្លាប់នៅភាគពាយ័ព្យនៃប្រទេសរុស្ស៊ីកាលពីថ្ងៃ ព្រហស្បតិ៍ ។ លោកឧត្តមសេនីយ៍ រូបនេះធ្លាប់បានរងបទចោទពីអ៊ុយក្រែនថាបានបញ្ជាឱ្យវាយប្រហារដោយមីស៊ីលទៅលើមន្ទីរពេទ្យកុមារមួយក្នុងទីក្រុងគៀវ និងក៏ជាមនុស្សម្នាក់ដែលបានបញ្ជាឲ្យមានការបាញ់ និងទម្លាក់គ្រាប់បែកជាច្រើនកន្លែងក្នុងប្រទេសអ៊ុយក្រែន។

គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ីបានប្រកាសថា ខ្លួនកំពុងតែបើកការស៊ើបអង្កេតលើស្លាប់របស់ឧត្តមសេនីយ៍ឯក Nikolai Varpakhovich មេបញ្ជាការកងពលយន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់ទី ២២ ដោយខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណម្នាក់ជិះម៉ូតូបានបាញ់ពីរដងទៅលើមន្ត្រីនោះ ខណៈពេលដែលលោកកំពុងចាកចេញពីហាងមួយនៅក្នុងភូមិ Probuzhdeniye ក្នុងស្រុក Engels ហើយខ្មាន់កាំភ្លើងបានរត់គេចខ្លួនភ្លាមៗ។ គ្រាប់កាំភ្លើងមួយគ្រាប់បានបាញ់ចំមុខ និងគ្រាប់មួយទៀតបានបាញ់ចំដងខ្លួន។ លោកត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរ មុនពេលត្រូវបានដឹកតាមយន្តហោះទៅកាន់ទីក្រុងមូស្គូតែក្រោយមកត្រូវបានបញ្ជាក់ថាបានស្លាប់។

គួររម្លឹកថាលោកឧត្តមសេនីយ៍ឯក Nikolai Varpakhovich ទទួលបន្ទុកបញ្ជាការក្នុងតំបន់ Engels បម្រើជាមូលដ្ឋាននៃកងនាវាទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់រុស្ស៊ី រួមទាំងយន្តហោះ Tu-95MS និង Tu-160 ដែលទីក្រុងមូស្គូប្រើដើម្បីបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយប្រឆាំងនឹងអ៊ុយក្រែន។ លោក Varpakhovich ត្រូវបានចោទប្រកាន់ដោយអ៊ុយក្រែនថាបានបញ្ជាឱ្យវាយប្រហារដោយមីស៊ីលប្រឆាំងនឹងមន្ទីរពេទ្យ Okhmatdyt នៃទីក្រុងគៀវក្នុងខែកក្កដា ឆ្នាំ ២០២៤។ លោក Varpakhovich ក៏ត្រូវបានដាក់ទណ្ឌកម្មដោយប្រទេសជាច្រើន និងសហភាពអឺរ៉ុបផងដែរ ដោយសារតែតួនាទីរបស់លោកនៅក្នុងសង្គ្រាមលើអ៊ុយក្រែន៕

Khcct banner

អត្ថបទទាក់ទង