Swift cc time

លោក ម៊ីន អ៊ុងឡាំង នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាថ្ងៃទី ១១-១២ ខែកញ្ញា ខាងមុខនេះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

មីយ៉ាន់ម៉ា៖លោក ម៊ីន អ៊ុងឡាំង (Min Aung Hlaing) ប្រធានាធិបតី និងជាមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា គ្រោងនឹងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១២ ខែកញ្ញា ខាងមុខនេះ បន្ទាប់ពីកិច្ចទស្សនកិច្ចនៅប្រទេសវៀតណាមពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែកញ្ញា ដែលដំណើរបំពេញទស្សនកិច្ចទាំងនេះ គឺជាផ្នែកមួយនៃការខិតខំប្រឹងប្រែងដើម្បីស្វែងរកការទទួលស្គាល់ និងភាពស្របច្បាប់ឡើងវិញនៅលើឆាកអន្តរជាតិ។ នេះបើយោងតាមប្រភពមន្ត្រីជាន់ខ្ពស់កម្ពុជាប្រាប់កាសែត The Straits Times កាលពីថ្ងៃទី ៣ ខែកញ្ញា

យោងតាមការបញ្ជាក់ពីភាគីកម្ពុជាកាលពីពាក់កណ្តាលខែសីហា ការអញ្ជើញនេះគឺដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

គួរបញ្ជាក់ថា កន្លងមកមានសេចក្តីរាយការណ៍ថា កម្ពុជាបានពង្រីកការអញ្ជើញដល់មេដឹកនាំមីយ៉ាន់ម៉ារូបនេះ ប៉ុន្តែកាលបរិច្ឆេទច្បាស់លាស់នៃដំណើរទស្សនកិច្ចនេះគឺទើបតែត្រូវបានបញ្ជាក់នាពេលនេះប៉ុណ្ណោះ។កម្ពុជានឹងក្លាយជាប្រទេសអាស៊ានទីបួន បន្ទាប់ពីប្រទេសឡាវ ថៃ និងវៀតណាម ដែលបានអញ្ជើញលោក មីង អ៊ុងឡាំង ឱ្យទៅបំពេញទស្សនកិច្ចផ្លូវការ៕

Khcct banner

អត្ថបទទាក់ទង