Swift cc time

កូរ៉េខាងត្បូង គ្រោងពង្រាយយោធានៅច្រកសមុទ្រហ័រមូស

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
ទាហាន​កូរ៉េខាងត្បូង ព្យាយាម​ចូល​ទៅ​ក្នុង​អគារ​រដ្ឋសភា​ក្នុង​ទីក្រុង​សេអ៊ូល បន្ទាប់​ពី​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង Yoon Suk-yeol បាន​ប្រកាស​ច្បាប់​អាជ្ញាសឹកកាលពីដើមឆ្នាំ ២០២៤ [ឯកសារ៖ AFP]

សេអ៊ូល៖ កូរ៉េខាងត្បូងកំពុងរៀបចំដាក់ពង្រាយយោធារបស់ខ្លួនដើម្បីគាំទ្រដល់សេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងច្រកសមុទ្រហ័រមូសឡើងវិញ ដោយកូរ៉េខាងត្បូងនឹងបញ្ជូនពួកគេមុនដំណាច់ឆ្នាំនេះ។ ផ្អែកតាមរបាយការណ៍ដែលបានចេញផ្សាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងជាច្រើនកាលពីយប់ថ្ងៃព្រហស្បតិ៍ បានបញ្ជាក់ថារដ្ឋាភិបាលកូរ៉េកំពុងរៀបចំនីតិវិធីដើម្បីស្វែងរកការយល់ព្រមពីសភាសម្រាប់ការដាក់ពង្រាយ រួមទាំងការដាក់ញត្តិយល់ព្រមទៅសភានៅខែនេះបន្ទាប់ពីការពិនិត្យឡើងវិញរបស់គណៈរដ្ឋមន្ត្រីពាក់ព័ន្ធទៅនឹងការបញ្ជូនទាហានខ្លួនឆ្ពោះទៅច្រកសមុទ្រហ័រមូស។

បើតាមរបាយការណ៍ដដែល រដ្ឋាភិបាលកំពុងពិចារណាជម្រើសនានា រួមទាំងការបញ្ជូនយន្តហោះល្បាតសមុទ្រ នាវាគាំទ្រភស្តុភារ ឬអង្គភាពពាក់ព័ន្ធ និងការបោសសម្អាតមីន ហើយបានពិភាក្សាអំពីទំហំ និងលក្ខណៈនៃការរួមចំណែកដ៏ធំមួយនេះជាមួយប្រទេសនានា រួមទាំងសហរដ្ឋអាម៉េរិក អង់គ្លេស និងបារាំង។

គួររម្លឹកថាមុននិតិវិធីនៃការបញ្ជូនទាហានឆ្ពោះទៅច្រកសមុទ្រហ័រមូសនេះលោកប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ធ្លាប់បានប្រកាសនៅក្នុងសារមួយនៅលើបណ្តាញសង្គមកាលពីខែសីហាថា លោកបានកាត់បន្ថយសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង ដោយសារតែកូរ៉េខាងត្បូងបានបដិសេធមិនជួយសហរដ្ឋអាម៉េរិកក្នុងសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់៕

Khcct banner

អត្ថបទទាក់ទង