Swift cc time

កាក់«ត្រាំ»១ដុល្លារ ត្រូវបានបោះពុម្ភជាផ្លូវការ ដោយលោកត្រាំជាប្រធានាធិបតីអាម៉េរិកដំបូងគេដែលមានជីវិតបង្ហាញខ្លួននៅលើរូបិយប័ណ្ណ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អាម៉េរិក៖ រូបរបស់លោក ដូណាល់ត្រាំ បានលេចចេញនៅលើកាក់១ដុល្លារអាម៉េរិកជាលើកដំបូងដែលប្រធានាធិបតីដែលនៅរស់រានមានជីវិតបានបង្ហាញខ្លួននៅលើរូបិយប័ណ្ណអាម៉េរិកក្នុងរយៈពេលមួយសតវត្សរ៍មក។ រោងកាក់អាម៉េរិកបានបោះពុម្ភលក់កាក់តម្លៃ ១ ដុល្លារ ជាមួយនឹងរូបលោក ត្រាំ រួមជាមួយពាក្យថា "LIBERTY" និង "IN GOD WE TRUST" ដើម្បីអបអរសាទរខួបលើកទី ២៥០ របស់អាម៉េរិក។ រោងកាក់អាម៉េរិកបញ្ជាក់ថាកាក់បោះពុម្ពកាក់ពិសេសនេះរួមបញ្ចូលជាមួយនឹងស្មារតី មោទនភាព និងមរតករបស់ប្រជាជាតិអាម៉េរិក។

យោងតាមការចុះផ្សាយរបស់ US Mint កាក់ទាំងនោះក៏ត្រូវបានលក់នៅក្នុងម៉ាស៊ីនលក់ទំនិញនៅហាង US Mint ក្នុងទីក្រុងវ៉ាស៊ីន ដោយកាក់នេះត្រូវបានបង្កើតឡើងដើម្បីអបអរសាទរព្រឹត្តិការណ៍ជាតិប្រវត្តិសាស្ត្រនេះខួប ២៥០ឆ្នាំដោយកាក់នេះផលិតឡើងដោយទង់ដែង ៨៨.៥% ដោយនៅសល់មានស័ង្កសី ម៉ង់ហ្គាណែស និងនីកែល៕

Khcct banner

អត្ថបទទាក់ទង