Swift cc time

ត្រាំ ស្នើរប្តូរឈ្មោះច្រកសមុទ្រហ័រមូសទៅជា ច្រកសមុទ្រត្រាំ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អាម៉េរិក៖ ប្រធានាធិបតី ដូណាល់ ត្រាំ កាលពីល្ងាចថ្ងៃពុធ បានស្នើឱ្យប្តូរឈ្មោះច្រកសមុទ្រហ័រមូសទៅជា "ច្រកសមុទ្រ Trump" ដោយលោកត្រាំបានអះអាងទៀតថាសហរដ្ឋអាម៉េរិកកំពុងតែគ្រប់គ្រងផ្លូវទឹកដ៏សំខាន់មួយនេះ។ លោក ត្រាំ តាមបណ្តាញសង្គម Truth Social របស់លោកថា "ឥឡូវនេះ យើងមានច្រកសមុទ្រមួយនេះស្ថិតក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាម៉េរិក តើយើងគួរប្តូរឈ្មោះច្រកសមុទ្រ ហ័រមូស ទៅជា TRUMP STRAIT ដែរឬទេ។ ប៉ុន្មានម៉ោងក្រោយក្រោយមក សេតវិមានបានបង្ហោះផែនទីឈូងសមុទ្រនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ជាមួយនឹងផ្លូវទឹកដែលត្រូវបានសម្គាល់ថា ច្រកសមុទ្រ Trump។

គួររម្លឹកថាចាប់តាំងពីវិលត្រឡប់មកកាន់តំណែងវិញកាលពីឆ្នាំមុន លោក ត្រាំ បានធ្វើការស្នើប្តូរឈ្មោះស្រដៀងគ្នាជាបន្តបន្ទាប់ កាលពីសប្តាហ៍មុន លោកបានចុះហត្ថលេខាលើបទបញ្ជាប្តូរឈ្មោះបឹង Ontario ទៅជា "បឹងអាម៉េរិក" ចំពេលមានសង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសកាណាដាជិតខាង។លោក Trump ក៏បានប្តូរឈ្មោះឈូងសមុទ្រម៉ិកស៊ិកទៅជា "ឈូងសមុទ្រអាម៉េរិក" នៅថ្ងៃដំបូងដែលលោកត្រឡប់មកសេតវិមានវិញក្នុងខែមករា ឆ្នាំ ២០២៥។ ទាំងប្រទេសម៉ិកស៊ិក និងកាណាដាមិនបានទទួលយកការផ្លាស់ប្តូរទាំងនេះទេ។ លោក Trump ក៏បានប្តូរឈ្មោះភ្នំ Denali ដែលជាកំពូលភ្នំខ្ពស់បំផុតរបស់អាម៉េរិកខាងជើង ទៅជាឈ្មោះហៅក្រៅពីមុនរបស់វាគឺភ្នំ McKinley៕


Khcct banner

អត្ថបទទាក់ទង