រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅពេលដែលសួរថាពេលនេះអង់គ្លេសបានបន្តជួយផ្គត់ផ្គង់សម្ភារៈយោធាជាច្រើនរួមមានដ្រូនជាដើម និងប្រកាសឈរជាមួយនឹងអ៊ុយក្រែនឥតងារេថាតើរុស្ស៊ីនឹងវាយប្រហារលើមូលដ្ឋានសំខាន់ៗរបស់អង់គ្លេស រឺទេ? លោកពូទីនឆ្លើយដោយមិនស្ទាក់ស្ទើរថាការវាយប្រហារដែលអាចកើតមានលើមូលដ្ឋានយោធាចក្រភពអង់គ្លេសនៅក្នុងប្រទេសអង់គ្លេស ដើម្បីឆ្លើយតបទៅនឹងការផ្គត់ផ្គង់អាវុធរបស់អង់គ្លេសដល់អ៊ុយក្រែន គឺជា អាថ៌កំបាំងយោធា។
ការបញ្ជាក់របស់លោកពូទីននេះធ្វើឡើងតែប៉ុន្មានសប្តាហ៍បន្ទាប់ពីនាយករដ្ឋមន្រ្តីចាំផ្ទះអង់គ្លេសថ្មីលោក Andy Burnham បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូងបង្អស់ឆ្ពោះទៅកាន់ប្រទេសអ៊ុយក្រែន នឹងប្រកាសគាំទ្រលើអ៊ុយក្រែនឥតងារេសោះឡើយ។ លោកថាអង់គ្លេសនៅតែបន្តគាំទ្រលើអ៊ុយក្រែនជានិច្ច។
ជាមួយគ្នានេះដែរអ្នកនាំពាក្យក្រសួងការបរទេសរបស់រុស្ស៊ី លោកស្រី Maria Zakharova បានជំរុញឱ្យចក្រភពអង់គ្លេសដកថយជុំវិញសកម្មភាពខ្លួនដែលកំពុងតែបន្តធ្វើលើអ៊ុយក្រែន លោកស្រីព្រមានថាចក្រភពអង់គ្លេសប្រឈមនឹងហានិភ័យនៃការធ្វើឱ្យជម្លោះកាន់តែធ្ងន់ធ្ងរឡើង លោកស្រីថាចក្រភពអង់គ្លេស និងបារាំងកំពុងលេងជាមួយភ្លើងដោយផ្តល់បច្ចេកវិទ្យាមីស៊ីលដល់អ៊ុយក្រែន៕