Swift cc time

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ បណ្តុះបណ្តាលជំនាញបច្ចេកទេសចំនួន៧ ក្រោមស្តង់ដារអន្តរជាតិ

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/

សៀមរាប៖ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ បើកថ្នាក់បណ្តុះបណ្តាលជំនាញបច្ចេកទេសចំនួន ៧ជំនាញរួមមាន វិស្វកម្មអគ្គិសនី, វិស្វកម្មសំណង់ស៊ីវិល, វិស្វកម្មអេឡិចត្រូនិក, វិស្វកម្មមេកាត្រូនិក, វិស្វកម្មមេកានិករថយន្ត, វិស្វកម្មបរិក្ខារត្រជាក់ និងព័ត៌មានវិទ្យា និងវិទ្យាសាស្រ្ត។។ ថ្នាក់បណ្តុះបណ្តាលនេះ មានរយៈពេល ២ឆ្នាំ ហើយសិស្សនឹងទទួលបានសញ្ញាបត្រជាន់ខ្ពស់ផ្នែកបច្ចេកទេស ដែលអាចយកទៅប្រើប្រាស់ក្នុងការប្រកបមុខរបរ និងបម្រើការងារនៅតាមស្ថាប័នទាំងរដ្ឋ និងឯកជន។

យោងតាមរបាយការណ៍របស់វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ កម្មវិធីសិក្សាទាំងអស់ត្រូវបានរៀបចំឡើងតាមស្តង់ដារប្រទេសសិង្ហបុរី ប្រទេសកូរ៉េ (KOICA) និងក្រុមហ៊ុនដំឡើងរថយន្ត FORD ដែលអាចឱ្យនិស្សិតមានសមត្ថភាព និងជំនាញគ្រប់គ្រាន់សម្រាប់ត្រៀមខ្លួនចូលក្នុងវិស័យការងារ ព្រមទាំងឆ្លើយតបនឹងតម្រូវការជំនាញរបស់ទីផ្សារការងារដែលកំពុងប្រកួតប្រជែង។

គួរបញ្ជាក់ថា វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ កំពុងចូលរួមចំណែកក្នុងការផលិតធនធានមនុស្សប្រកបដោយជំនាញពិត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល (យុវជន ១ ជំនាញ ១) ដើម្បីឱ្យយុវជនប្រើប្រាស់ជំនាញជាក់ស្តែង និងពង្រឹងសមត្ថភាព ដើម្បីឈានទៅរកការងារ និងប្រាក់ចំណូលប្រកបដោយចីរភាព៕


Khcct banner

អត្ថបទទាក់ទង