Swift cc time

អ.ម.ត ផ្តល់អាហារូបករណ៍ ៤៦៥០ កន្លែង សម្រាប់សិស្ស សម្រាប់សិក្សាបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
ប្រភព៖ សមាគមសិស្ស-និស្សិតអាហារូបករណ៍ អ.ម.ត

ភ្នំពេញ៖ អាហារូបករណ៍ អ.ម.ត សរុប៤៦៥០ កន្លែង នឹងផ្តល់សម្រាប់សិស្ស សម្រាប់សិក្សាបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ច្រើនជំនាញសិក្សាសម្រាប់ឆ្នាំ ២០២៦-២០២៧ តាមគ្រឹះស្ថានឧត្តមសិក្សានីមួយៗ។ អាហារូបករណ៍នេះរួមបញ្ចូលទាំងអាហារូបករណ៍ឆ្លងកាត់ការប្រឡង និងមិនឆ្លងកាត់ការប្រឡង។

យោងតាមគេហទំព័រ សមាគមសិស្ស-និស្សិតអាហារូបករណ៍ អ.ម.ត បានឱ្យដឹងថា អាហារូបករណ៍នៃចាប់ផ្តើមបើកទទួលពាក្យចាប់ពីថ្ងៃទី២ កញ្ញា ២០២៦ តទៅ។ គិតត្រឹមរសៀលថ្ងៃទី៣ កញ្ញា ២០២៦ អាហារូបករណ៍ អ.ម.ត បានបើកទទួលពាក្យសម្រាប់សាកលវិទ្យាល័យមួយចំនួនរួមមាន ៦០កន្លែង សិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ៥០កន្លែង សិក្សានៅសាកលវិទ្យាល័យពាណិជ្ជសាស្រ្ត អេស៊ីលីដា ២០កន្លែង សិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(សាលាតិចណូ) ២២កន្លែង សិក្សានៅវិទ្យាស្ថានជាតិភាសាបរទេស(IFL) និងវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ (IISPP) ១០០កន្លែង សិក្សានៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ។

បើតាមប្រភពដដែល សម្រាប់ជំនាញ ព័ត៌មានទាក់ទងនឹងគ្រឹះស្ថានសិក្សា លក្ខខណ្ឌដាក់អាហារូបករណ៍ នីតិវិធីក្នុងការដាក់ពាក្យ និងកាលបរិច្ឆេទបិទទទួលពាក្យ បេក្ខជនត្រូវអានសេចក្តីជូនដំណឹងនៃសាកលវិទ្យាល័យនីមួយៗ ដែលខ្លួនមានបំណងចង់ដាក់ពាក្យ ដែលបានផ្សាយតាមរយៈគេហទំព័រ សមាគមសិស្ស-និស្សិតអាហារូបករណ៍ អ.ម.ត៕

Khcct banner

អត្ថបទទាក់ទង