Swift cc time

ធនាគារ ARDB ជួបពិភាក្សាជាមួយដៃគូពាក់ព័ន្ធ ដើម្បីពង្រឹងការគាំទ្រឥណទានដល់កសិករខ្នាតតូច ក្រោមកម្មវិធី ASPIRE-AT

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រុមការងារគម្រោងនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមបេសកកម្មរបស់អង្គការមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) និងក្រុមការងារលេខាធិការដ្ឋាន ASPIRE-AT នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពង្រឹងការគាំទ្រឥណទានដល់កសិករខ្នាតតូច ក្រោមកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT)។

បើតាមធនាគារ ARDB កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងនៅស្នាក់ការកណ្តាលនៃធនាគារ ARDB ក្នុងគោលបំណងតាមដាន និងពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តគម្រោង ព្រមទាំងពិភាក្សាលើបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយ ដើម្បិជំរុញការផ្តល់ឥណទានឱ្យកាន់តែមានប្រសិទ្ធភាពជូនដល់អ្នកទទួលផលពីគម្រោង ASPIRE-AT ៕


Khcct banner

អត្ថបទទាក់ទង