រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យកងទ័ពរុស្ស៊ីបើកការវាយប្រហារដ៏ធំសម្បើមថ្មីមួយលើវិស័យថាមពលរបស់អ៊ុយក្រែន លោកថាការវាយប្រហាររបស់រុស្ស៊ីនេះគឺដើម្បីឆ្លើយតបទៅកាន់អ៊ុយក្រែនវិញដែលយន្តហោះគ្មានមនុស្សបើកអ៊ុយក្រែនមួយចំនួនធំបានព្យាយាមទម្លុះប្រព័ន្ធការពារដែនអាកាសរបស់ទីក្រុងមូស្គូ និងសាំងពេទឺប៊ឺគ ដោយមានគោលបំណងវាយប្រហាររោងចក្រចម្រាញ់ប្រេងចំនួនបីរបស់រុស្ស៊ី។ នេះបើយោងតាមការប្រកាសរបស់លោក ពូទីន បន្ទាប់ពីកិច្ចប្រជុំកំពូលមេដឹកនាំអង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅប្រទេសកៀហ្ស៊ីស៊ីស្ថាន។
បើតាមលោក ពូទីន បទបញ្ជានេះត្រូវបានចេញជាការឆ្លើយតបទៅនឹងការវាយប្រហារជាបន្តបន្ទាប់របស់អ៊ុយក្រែនលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងកន្លែងប្រេងឥន្ធនៈ និងថាមពលរបស់រុស្ស៊ី ជាពិសេសរោងចក្រចម្រាញ់ប្រេង។ លោកថា យន្តហោះគ្មានមនុស្សបើកអ៊ុយក្រែនមួយចំនួនធំបានព្យាយាមទម្លុះប្រព័ន្ធការពារដែនអាកាសរបស់ទីក្រុងមូស្គូ និងសាំងពេទឺប៊ឺគ ដោយមានគោលបំណងវាយប្រហាររោងចក្រចម្រាញ់ប្រេងចំនួនបី។
លោកពូទីនបញ្ជាក់ទៀតថា រុស្ស៊ីនឹងចងចាំរឿងរ៉ាវទាំងនេះ រូមទាំងការវាយប្រហារលើកន្លែងរបស់រុស្ស៊ីលោកថាកងកម្លាំងប្រដាប់អាវុធរបស់រុស្ស៊ីត្រូវបានណែនាំឱ្យរៀបចំ និងបើកការវាយប្រហារដ៏ធំសម្បើមលើកន្លែងថាមពលរបស់អ៊ុយក្រែន។អ៊ុយក្រែនវាយប្រហារលើយើង ដូចច្នេះពួកគេនឹងទទួលបានការឆ្លើយតបទៅវិញ៕