Swift cc time

មនុស្សប្រាំបួននាក់ស្លាប់ និងជាងដប់នាក់រងរបួស ក្រោយរុស្ស៊ីវាយប្រហារតំបន់គៀវជាប់ៗគ្នា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
ផ្សែងហុយឡើងនៅក្នុងទីក្រុងក្នុងអំឡុងពេលវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី នៅទីក្រុងគៀវ ប្រទេសអ៊ុយក្រែន នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦។ REUTERS

គៀវ៖ មនុស្សប្រមាណប្រាំបួននាក់បានស្លាប់ និងជាងដប់នាក់រងរបួសក្នុងការវាយប្រហារតាមអាកាសរបស់រុស្ស៊ីលើទីក្រុងគៀវ និងតំបន់ជុំវិញនៅថ្ងៃអង្គារនេះដែលជាថ្ងៃទីប្រាំមួយជាប់ៗគ្នានៃការវាយប្រហារលើរដ្ឋធានីទីក្រុងគៀវរបស់អ៊ុយក្រែន។ អាជ្ញាធរក្នុងតំបន់បញ្ជាក់ថាមនុស្សប្រាំបីនាក់ត្រូវបានសម្លាប់ និងប្រាំនាក់ទៀតរងរបួសនៅទីក្រុងគៀវ ដែលក្នុងនោះបីនាក់ជាកុមារ ហើយអគ្គីភ័យបានផ្ទុះឡើងនៅទីតាំងផ្សេងៗគ្នាជុំវិញរដ្ឋធានីដែលបណ្តាលឱ្យចំនួនអ្នកស្លាប់កើនឡើងយ៉ាងឆាប់រហ័ស។

អភិបាលរដ្ឋ Tymur Tkachenko បានបញ្ជាក់នៅតាមបណ្តាញសង្គម Telegram ថាមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីបានបំផ្លាញអគារអាផាតមិន និងកន្លែងអាជីវកម្មមួយដែលបណ្តាលឲ្យមានភ្លើងឆាបឆេះយ៉ាងខ្លាំងក្លា និងបង្កឲ្យមានមនុស្សស្លាប់ និងរងរបួស។លោកថា រុស្ស៊ីបានបង្កើនការវាយប្រហារនៅតាមព្រំដែនអ៊ុយក្រែន បន្ថែមពីលើកន្លែងថាមពល និងភស្តុភារ ហើយនៅថ្ងៃអង្គារនេះ ការវាយប្រហារថ្មីមួយបានបញ្ឈប់ការឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសរ៉ូម៉ានី៕

Khcct banner

អត្ថបទទាក់ទង