ស៊ីដនី៖ ចិន ប្រកាសថាខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីវត្តមានរបស់កោះតៃវ៉ាន់នៅក្នុងវេទិកាកិច្ចប្រជុំមេដឹកនាំប៉ាស៊ីហ្វិកប្រចាំឆ្នាំនៅកោះប៉ាឡាវ នៃប្រទេសនៅអូសេអានី ដោយផលវិបាកនាៗនឹងកើតមានឡើង។ ការព្រមានរបស់ចិននេះធ្វើឡើងបន្ទាប់ពីកោះតៃវ៉ាន់បានចូលរួមពិធីបើកក្រុមនៃកិច្ចប្រជុំប៉ាស៊ីហ្វិកប្រចាំឆ្នាំកាលពីថ្ងៃចន្ទ។ លោក Qian Bo បេសកជនពិសេសរបស់ចិនសម្រាប់កិច្ចការកោះប៉ាស៊ីហ្វិក បានបញ្ជាក់សកម្មភាពរបស់កោះតៃវ៉ាន់ដែលចូលរួមព្រឹត្តិការណ៍នេះនឹងមានផលវិបាក។
លោក Qian Bo បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទ បន្ទាប់ពីពិធីបើកកិច្ចប្រជុំនៅកោះប៉ាឡាវ ដែលជាប្រជុំកោះដែលមានកោះជាង ៥០០ ដែលបានរក្សាចំណងការទូតជាមួយតៃវ៉ាន់ថារឿងនេះមិនគួរកើតឡើងទេ លោកថារឿងនេះមិនសមរម្យទេក្នុងការធ្វើដូច្នេះ៕