អាម៉េរិក៖ តម្លៃប្រេងបានកើនឡើងជាថ្មីម្តងទៀតនៅព្រឹកថ្ងៃអង្គារទី ១ ខែ កញ្ញានេះដោយប្រេងឆៅ អនាគតរបស់ Brent បានកើនឡើង ៥៦ សេន ឬ ០.៦ ភាគរយ ដល់ ៩១.០៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលប្រេងឆៅ West Texas Intermediate របស់សហរដ្ឋអាម៉េរិកបានកើនឡើង ៨៣ សេន ឬ ១ ភាគរយ ដល់ ៨៦.៥៩ ដុល្លារក្នុងមួយបារ៉ែល(១៥៩លីត្រ)។
តម្លៃប្រេងបន្តកើនឡើងនេះបន្ទាប់ពីលោក ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានគំរាមវាយប្រហារបន្ថែមទៀតប្រឆាំងនឹងអ៊ីរ៉ង់ក្រោយពីបានវាយប្រហារលើកោះកោះឡារ៉ាក់របស់អ៊ីរ៉ង់ដែលជាប់ជាមួយនឹងច្រកសមុទ្រហ័រមូស។ កាលពីចុងសប្តាហ៍ ចំនួននាវាដឹកទំនិញដែលឆ្លងកាត់ច្រកសមុទ្រហ័រមូសបានធ្លាក់ចុះមកត្រឹមប្រាំគ្រឿងក្នុងមួយថ្ងៃ ទិន្នន័យដឹកជញ្ជូនពី Kpler បានបង្ហាញដែលជាចំនួនតិចបំផុត។
ជាមួយគ្នានេះដែរកិច្ចខិតខំប្រឹងប្រែងរបស់អ្នកសម្របសម្រួល រួមទាំងពីប្រទេសកាតា និងអូម៉ង់ ដើម្បីសម្របសម្រួលកិច្ចព្រមព្រៀងមួយ ដើម្បីបើកច្រកសមុទ្រហ័រមូសឡើងវិញ ដែលដឹកជញ្ជូនប្រេងប្រហែលមួយភាគប្រាំនៃការផ្គត់ផ្គង់ប្រេងសកល មុនពេលសង្គ្រាមផ្ទុះឡើងនៅចុងខែកុម្ភៈ រហូតមកដល់ពេលនេះនៅមិនបានជោគជ័យនៅឡើយនោះទេ ដោយអ៊ីរ៉ង់បានបិទផ្លូវទឹកនេះ បន្ទាប់ពីសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលបានវាយប្រហារលើខ្លួនចាប់តាំងពីថ្ងៃទី ២៨ ខែកុម្ភៈមក៕