Swift cc time

អ្នកវិទ្យាសាស្រ្តចិនម្នាក់ ប្រើរូបមន្តពីសៀវភៅវេជ្ជសាស្ត្របុរាណចិនអាយុកាល១៥០០ ឆ្នាំ រកឃើញថ្នាំព្យាបាលជម្ងឺគ្រុនចាញ់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ចិន៖ លោកស្រី ទូ យូយូ (Tu Youyou) គឺជាអ្នកវិទ្យាសាស្ត្រ និងជាឱសថការីជនជាតិចិនដ៏ល្បីល្បាញម្នាក់ បានបង្កើតរបកគំហើញវេជ្ជសាស្ត្រដ៏អស្ចារ្យបំផុតមួយក្នុងសតវត្សរ៍ទី២០ ដោយការរកឃើញថ្នាំ អាតេមីស៊ីនីន (Artemisinin) ព្យាបាលជំងឺគ្រុនចាញ់ដ៏មានប្រសិទ្ធភាព ដែលបានជួយសង្គ្រោះជីវិតមនុស្សរាប់លាននាក់ជុំវិញពិភពលោក។លោកស្រី បានក្លាយជាស្ត្រីជនជាតិចិនដំបូងគេបង្អស់ដែលទទួលបានពានរង្វាន់ណូបែល (Nobel Prize) ក្នុងឆ្នាំ២០១៥ ទោះបីជានាងគ្មានសញ្ញាបត្របណ្ឌិត ឬសញ្ញាបត្រវេជ្ជសាស្ត្រទំនើប។

យោងតាមការចេញផ្សាយរបស់កាសែតBBC រឿងរ៉ាវដ៏អស្ចារ្យនេះបានចាប់ផ្តើមនៅទសវត្សរ៍ឆ្នាំ១៩៦០ ក្នុងអំឡុងពេលសង្គ្រាមវៀតណាម នៅពេលដែលរដ្ឋាភិបាលចិនបានបង្កើតអង្គភាពសម្ងាត់ «គម្រោង ៥២៣» (Project 523) ដើម្បីស្វែងរកថ្នាំព្យាបាលជំងឺគ្រុនចាញ់ដែលកំពុងវាយលុកកងទ័ពចិនក្នុងព្រៃ។

ពេលនោះ លោកស្រី ទូ បានងាកទៅសិក្សាស្រាវជ្រាវក្នុងសៀវភៅវេជ្ជសាស្ត្របុរាណចិនអាយុកាល ១៥០០ ឆ្នាំ ហើយបានរកឃើញឯកសារយោងអំពី ស្មៅស៊ីឃ្វីវ៉ុមវូដ (Sweet Wormwood) ដែលធ្លាប់ត្រូវបានប្រើប្រាស់ព្យាបាលជំងឺគ្រុនក្ដៅតាំងពីឆ្នាំ ៤០០ នៃគ.ស. មកម្ល៉េះ នាំឱ្យនាងចម្រាញ់ចេញជាថ្នាំសង្គ្រោះជីវិត និងថែមទាំងបានស្ម័គ្រចិត្តយកខ្លួនឯងធ្វើជាអ្នកពិសោធដំបូងគេដើម្បីធានាសុវត្ថិភាព៕

Khcct banner

អត្ថបទទាក់ទង