Swift cc time

គឹមជុងអ៊ុន បណ្តេញរដ្ឋមន្រ្តីការពារជាតិកូរ៉េខាងជើងចេញពីតំណែង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
មេដឹកនាំនៃប្រទេសកូរ៉េខាងជើង លោក គឹមជុងអ៊ុន

ព្យុងយ៉ាង៖ រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងជើងម្នាក់ត្រូវបានបណ្តេញចេញពីតំណែង ដែលការបណ្តេញចេញនេះជាផ្នែកមួយនៃការរុះរើរចនាសម្ព័ន្ធថ្នាក់ដឹកនាំយោធារបស់ប្រទេសកូរ៉េខាងជើង ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានបញ្ជាក់ទៀតថាលោកណូ ក្វាងចុល មិនត្រឹមតែត្រូវបានបណ្តេញចេញពីតំណែងជារដ្ឋមន្ត្រីការពារជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានទម្លាក់ឋានៈនៅក្នុងថ្នាក់ដឹកនាំបក្សកាន់អំណាចទៅជា “អនុប្រធានទីមួយនៃនាយកដ្ឋានឧស្សាហកម្មគ្រាប់រំសេវ”។ ជំនួសមកវិញ លោកគីម សុង ជី នាយកការិយាល័យនយោបាយទូទៅនៃកងទ័ពប្រជាជនកូរ៉េ ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារជាតិថ្មី។

លោកណូ ក្វាងចុល ដែលត្រូវបានបណ្តេញចេញពីតំណែង

នៅក្នុងរបាយការណ៍ដាច់ដោយឡែកមួយទៀត KCNA ក៏បានរាយការណ៍ដែលថា លោកគីមបានសរសើរអ្នកវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវ និងមន្ត្រីនៅក្នុងពិធីមួយកាលពីថ្ងៃសៅរ៍ចំពោះការរីកចម្រើនរបស់ពួកគេក្នុងបច្ចេកវិទ្យាការពារជាតិ និងបានផ្តល់ឱ្យពួកគេនូវកិត្តិយសជាតិកំពូល។ KCNA បន្ថែមទៀតថា អ្នកដែលទទួលបានកិត្តិយសទាំងនោះបានរួមចំណែកយ៉ាងធំធេងក្នុងការដោះស្រាយបញ្ហាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដែលមានសារៈសំខាន់ជាប្រវត្តិសាស្ត្រក្នុងការអភិវឌ្ឍប្រព័ន្ធអាវុធប្រយុទ្ធថ្មី ៕

លោកគីម សុង ជី ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារជាតិថ្មី


Khcct banner

អត្ថបទទាក់ទង