Swift cc time

យុវជនចិនងាកចាប់ការងារ«រៀបចំពិធីបុណ្យសព»ដោយសារមើលឃើញឱកាសទីផ្សារការងារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ចិន៖ ប្រទេសចិនកំពុងប្រឈមមុខនឹងអត្រាមរណភាពខ្ពស់បំផុតចាប់តាំងពីឆ្នាំ១៩៦០ មក ដែលជំរុញឱ្យវិស័យសេវាបុណ្យសពមានការរីកចម្រើនយ៉ាងខ្លាំង ខណៈដែលយុវជនជំនាន់ក្រោយចិន កំពុងងាកមកចាប់អារម្មណ៍សិក្សា និងប្រកបការងារក្នុងវិស័យនេះកាន់តែច្រើនឡើង ដោយសារតែមើលឃើញពីឱកាសការងារ និងតម្រូវការទីផ្សារខ្ពស់។ ផ្ទុយទៅនឹងជំនឿឆ្វេង ឬការរើសអើងពីសង្គម យុវជនចិនសម័យថ្មីមើលឃើញថា ការងារថែទាំ និងរៀបចំពិធីបុណ្យសពគឺជាអាជីពដែលមានអត្ថន័យ និងធានាបាននូវជីវភាពរស់នៅ ទោះបីជាការពិតនៃការងារនេះពោរពេញដោយភាពតានតឹងផ្នែកអារម្មណ៍ និងការប្រឈមមុខនឹងភាពរើសអើង។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ឧស្សាហកម្មសេវាបុណ្យសពនៅប្រទេសចិនក៏កំពុងឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងខ្លាំង ដោយសារការដាក់ចេញនូវបទប្បញ្ញត្តិថ្មីៗពីរដ្ឋាភិបាលក្នុងខែមីនា ដើម្បីទប់ស្កាត់ការដំឡើងថ្លៃហួសហេតុ និងកំណត់ឱ្យវិស័យនេះស្ថិតក្រោមការគ្រប់គ្រងផ្នែកសុខុមាលភាពសាធារណៈ។

អាជីវកម្មសេវាបុណ្យសពបែបទំនើបៗក៏បានប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងការរៀបចំពិធីបូជាសពបែបស៊ីជម្រៅ ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន ដែលធ្វើឱ្យទីផ្សារការងារក្នុងវិស័យនេះមានការប្រកួតប្រជែងខ្លាំងជាងមុន។

ទោះបីជាមានការព្រមានអំពីការលំបាកនៃការងារ និងប្រាក់បៀវត្សរ៍ដែលមិនសូវខ្ពស់ដូចការរំពឹងទុក ក៏យុវជនជំនាន់ក្រោយចិននៅតែងាកមករកវិស័យរៀបចំបុណ្យសពនេះដដែល។ ជាក់ស្ដែង និស្សិតចិនវ័យ ១៨ឆ្នាំមួយរូប គឺលោក វ៉ី ប៊ីនជី (Wei Binjie) បានសម្រេចចិត្តជ្រើសរើសយកជំនាញសិក្សាបុណ្យសព ដោយតាំងចិត្តបន្តដំណើរក្នុងវិស័យនេះព្រោះគាត់យល់ថា វាជាកិច្ចការដ៏មានតម្លៃក្នុងការជួយជូនដំណើរបុគ្គលម្នាក់ៗក្នុងដំណើរជីវិតចុងក្រោយរបស់ពួកគេ៕

Khcct banner

អត្ថបទទាក់ទង