Swift cc time

សុភាសិត សំខាន់ៗមួយចំនួនដែលលោកប្រធាន ស៊ី មានប្រសាសន៍កំឡុងកិច្ចប្រជុំកំពូល (SCO)

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ចិន៖ ក្រុមហ៊ុន China Media Group (CMG) បានចេញផ្សាយសុភាសិតបុរាណចិនល្អៗជាច្រើនប្រយោគ ដែលប្រយោគទាំងនោះសុទ្ធតែលោកប្រធានាធិបតីចិន ស៊ី ជិនពីង អ្នកជ្រើសរើសលើកមកនិយាយ ក្នុងអំឡុងពេលដែលលោកប្រធានាធិបតីចិន ស៊ី ជិនពីង ចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ឆ្នាំ ២០២៦ នៅទីក្រុង ប៊ីសខេក រដ្ឋធានីនៃប្រទេស កៀហ្ស៊ីស៊ីស្ថានដែលដំណើរការចាប់ពីថ្ងៃទី ៣០ ខែសីហា ដល់ថ្ងៃទី ៣ ខែកញ្ញា។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV+ កម្មវិធីនេះបានជ្រើសរើសយកសម្រង់សម្តីពីអត្ថបទបុរាណចិន និងសម្រង់សម្តីដែលត្រូវបានដកស្រង់ដោយប្រធានាធិបតី លោក ស៊ី ជីនពីង នៅក្នុងសុន្ទរកថា អត្ថបទ និងកិច្ចសន្ទនាសំខាន់ៗរបស់លោក។

សម្រង់សុភាសិត សំខាន់ៗទាំងនោះរួមមាន៖

FINDING INSPIRATION IN HISTORY TO CREATE A NEW TOMORROW

ការស្វែងរកការបំផុសគំនិតពីរឿងរ៉ាវប្រវត្តិសាស្ត្រ ដើម្បីបង្កើតថ្ងៃស្អែកថ្មីមួយ

STRENGTH IS THAT BY WHICH THE BODY EXERTS ITSELF.

កម្លាំង គឺជាអ្វីដែលរាងកាយប្រើប្រាស់ដើម្បីខិតខំប្រឹងប្រែង។

WE SHOULD CHOOSE TO DO THE THINGS THAT WIN THE APPROVAL OF THE PEOPLE, AND AVOID DOING THINGS THAT THEY OPPOSE.

យើងគួរតែជ្រើសរើសធ្វើអ្វីៗដែលទទួលបានការគាំទ្រពីប្រជាជន និងចៀសវាងធ្វើអ្វីៗដែលពួកគេប្រឆាំង។

TRACING THE ORIGINS TO DECODE THE FUTURE

ការស្រាវជ្រាវស្វែងរកប្រភពដើម ដើម្បីស្រាយចម្ងល់អំពីអនាគត

CHARGE AT THE TOUGHEST AND AIM AT THE FARTHEST.

ប្រឈមមុខនឹងឧបសគ្គដែលលំបាកបំផុត និងតម្រង់ទិសដៅទៅកាន់គោលដៅដែលឆ្ងាយបំផុត។

ALL THINGS THAT GROW, LIVE IN HARMONY AND BENEFIT FROM THE NOURISHMENT OF NATURE.

ភាវៈទាំងពួងដែលលូតលាស់ រស់នៅដោយសុខដុមរមនា និងស្រូបយកជីវជាតិចិញ្ចឹមពីធម្មជាតិ។

LEARNING FROM ONE ANOTHER TO ACHIEVE HARMONY IN DIVERSITY

ការរៀនសូត្រពីគ្នាទៅវិញទៅមក ដើម្បីសម្រេចបាននូវសុខដុមរមនាក្នុងភាពចម្រុះ

សម្រង់សម្តីទាំងនោះផ្តោតសំខាន់លើការអភិវឌ្ឍសេដ្ឋកិច្ច នវានុវត្តន៍បច្ចេកវិទ្យា អរិយធម៌អេកូឡូស៊ី និងជីវភាពរស់នៅរបស់សង្គម។ កម្មវិធីនេះបានបង្ហាញពីមូលដ្ឋានគ្រឹះប្រវត្តិសាស្ត្រ និងវប្បធម៌នៃទស្សនវិជ្ជានយោបាយរបស់លោក ស៊ី ជីនពីង ព្រមទាំងបានបង្ហាញពីបទពិសោធន៍របស់ប្រទេសចិនក្នុងការដោះស្រាយបញ្ហាប្រឈមជាសកល៕

Khcct banner

អត្ថបទទាក់ទង