Swift cc time

លទ្ធផលបាក់ឌុប ២០២៦៖ បេក្ខជនជាប់សរុប ៨៤.០៦ភាគរយ ខណៈសិស្សជាប់និទ្ទេស A ចំនួន ២ ០២២នាក់

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/

ភ្នំពេញ៖ ក្រសួងអប់រំ នឹងប្រកាសលទ្ធផលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជាផ្លូវការនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំនាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦បានឱ្យដឹង នៅក្នុងការប្រឡងបាក់ឌុបសម័យប្រឡង ១០ សីហា ឆ្នាំ២០២៦នេះ មានបេក្ខជនប្រឡងជាប់ ១២៥ ៩៧៥នាក់ ដែលស្មើនឹង ៨៤.០៦% នៃបេក្ខជនសរុប។

ក្នុងនោះបេក្ខជនទទួលបាន និទ្ទេស A ចំនួន ២ ០២២នាក់, និទ្ទេស B មានចំនួន ៨ ៨៤៨នាក់, និទ្ទេស C មានចំនួន ២៣ ៤២២នាក់, និទ្ទេស D មានចំនួន ៤៤ ៨៦៩នាក់, និទ្ទេស E មានចំនួន ៤៦ ៨១៤នាក់។

គួររំលឹកថា នៅក្នុងការប្រឡងបាក់ឌុបឆ្នាំ២០២៦នេះ មានបេក្ខជនចុះឈ្មោះសរុប ១៥១ ២៣៨នាក់ ក្នុងនោះមានបេក្ខជនថ្នាក់វិទ្យាសាស្ត្រ ៣៧ ៤៤៥នាក់ និងបេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម ១១៣ ៧៩៣៕

Khcct banner

អត្ថបទទាក់ទង