Swift cc time

មន្ត្រីជាន់ខ្ពស់នៃក្រសួងទេសចរណ៍យកឱកាសវេទិកាអន្តរជាតិផ្សព្វផ្សាយពី«សក្ដានុពលទេសចរណ៍»កម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ឈីងហៃ៖ក្រោយទទួលបានគោលការណ៍អនុញ្ញាតពី រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រតិភូក្រសួងទេសចរណ៍កម្ពុជា ដឹកនាំដោយលោក សុង តុងហាប់ រដ្ឋលេខាធិការ បានបន្តជំរុញការផ្សព្វផ្សាយពី «សក្ដានុពលទេសចរណ៍»របស់កម្ពុជា ទៅកាន់វេទិកាអន្តរជាតិ និងបានជួបជាមួយថ្នាក់ដឹកនាំចិនមួយចំនួន។ វេទិកានោះរៀបចំឡើង ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ នៅខេត្តឈីងហៃ សាធារណរដ្ឋប្រជាមានិតចិន។

ក្នុងដំណើរបេសកកម្មនោះ ប្រតិភូក្រសួងទេសចរណ៍កម្ពុជា បានចូលរួម និងថ្លែងសុន្ទរកថា ក្នុងពិធីបើកសន្និសីទស្តីពី“ កិច្ចសហប្រតិបត្តិការវប្បធម៌ និងទេសចរណ៍-Cultural and Tourism Cooperation Conference” ដោយមានការចូលរួមជាអធិបតីពីសំណាក់ លោក Ma Rui លេខាធិការនៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិនទីក្រុង Yushu ដែលមានសមាសភាពចូលរួមពីតំណាងក្រសួងវប្បធម៌ រដ្ឋបាលខេត្តកែប រដ្ឋបាលខេត្តតាកែវ តំណាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងគណៈប្រតិភូតំណាងប្រទេសឡាងឆាង-មេគង្គ, វិស័យឯកជនដែលពាក់ព័ន្ធ, អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ប្រមាណជិត ១៥០រូប។

ក្នុងអំឡុងពេលចូលរួមកម្មវិធីខាងលើលោក សុង តុងហាប់ រដ្ឋលេខាធិការ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាចូលរួមជាមួយតំណាងគណៈប្រតិភូជាន់ខ្ពស់ប្រទេសឡាងឆាង-មេគង្គ ចូលជួបសម្តែងការគួរសម ជាមួយលោក Wu xiaojun លេខាធិការនៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិនខេត្តឈីងហៃ និង ថ្នាក់ដឹកនាំជាន់ខ្ពស់របស់រដ្ឋបាលខេត្តឈីងហៃ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់។

បន្ទាប់ពីកិច្ចជំនួប លោក សុង តុងហាប់ ក៏បានបន្តចូលរួមពិធីបើកផ្លូវការកិច្ចសន្ទនាស្តីពី“កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ” Lancang- Mekong Cooperation River-Source Dialogue និង ជាតំណាងគណៈប្រតិភូកម្ពុជាឡើងថ្លែងសារជូនពរ និង សារអបអរសាទរខួបលើកទី១០ ក្នុងពិធីបើកខាងលើ។

ក្រៅពីចូលរួមក្នុងកម្មវិធីខាងលើ ក៏មានដំណីរទស្សនកិច្ចសិក្សាស្វែងយល់ពីគោលដៅទេសចរណ៍នានារួមមាន: សារៈមន្ទីរវិនឆឹង វិមានទន្លេបី (ប្រភពនៃទន្លេមេគង្គ) និង បឹងធម្មជាតិឈីងហៃ៕

លោក សុង តុងហាប់ រដ្ឋលេខាធិការ ក្រសួងទេសចរណ៍


Khcct banner

អត្ថបទទាក់ទង