វ៉ាស៊ីនតោន៖ រដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ត្រាំ បានប្រកាសរឹតបន្តឹងសិស្សបរទេសមិនអនុញ្ញាតឱ្យហាត់ការងារនៅអាម៉េរិកដោយរដ្ឋបាល់របស់លោកបានចេញអនុស្សរណៈមួយសម្រាប់សាកលវិទ្យាល័យដែលស្វែងរកការរឹតបន្តឹងការចេញលិខិតអនុញ្ញាតការងារកម្មសិក្សាមួយចំនួនសម្រាប់និស្សិតអន្តរជាតិ រដ្ឋាភិបាលសហព័ន្ធបានព្រមានថា មហាវិទ្យាល័យដែលមិនគោរពតាមបទប្បញ្ញត្តិអាចបាត់បង់វិញ្ញាបនបត្រចុះឈ្មោះនិស្សិតបរទេស។
បើតាមអនុស្សរណៈសហព័ន្ធចុះកាលពីថ្ងៃទី ២៤ ខែសីហា បានបញ្ជាក់ថាកម្មវិធីនិស្សិត និងការចូលរួមការផ្លាស់ប្តូរនាៗត្រូវបានភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយសហរដ្ឋអាមេរិកសង្កេតឃើញមានការកើនឡើងនៃការអនុញ្ញាតការបណ្តុះបណ្តាលជាក់ស្តែងកម្មវិធីសិក្សា CPT (ការបណ្តុះបណ្តាលជាក់ស្តែងតាមកម្មវិធីសិក្សា) ដែលហាក់ដូចជារំលោភលើតម្រូវការបទប្បញ្ញត្តិ ដែលអនុញ្ញាតឱ្យ CPT (Curricular Practical Training) លុះត្រាតែការបណ្តុះបណ្តាលគឺជាផ្នែកសំខាន់មួយនៃកម្មវិធីសិក្សាដែលបានបង្កើតឡើង។
អនុស្សរណៈដដែលអះអាងទៀតថាការមិនគោរពតាមបទប្បញ្ញត្តិ SEVP (កម្មវិធីនិស្សិត និង ផ្លាស់ប្តូរការសិក្សារបស់សហរដ្ឋអាម៉េរិក) អាចបណ្តាលឱ្យស្ថាប័នបាត់បង់វិញ្ញាបនបត្រចុះឈ្មោះនិស្សិតបរទេស ដោយក្នុងនោះមានសាលារៀនមួយចំនួន រួមទាំងសាកលវិទ្យាល័យ California, Los Angeles និងសាកលវិទ្យាល័យ California, Berkeley ផ្អាកពាក្យសុំមួយចំនួនសម្រាប់ការអនុញ្ញាតការងារសម្រាប់និស្សិតអន្តរជាតិ៕