Swift cc time

រុស្ស៊ី ចាប់ខ្លួនអ្នកកាសែតជប៉ុនម្នាក់ចោទពីបទធ្វើចារកម្ម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
បុគ្គលម្នាក់ដែលត្រូវបានទីភ្នាក់ងារសន្តិសុខ FSB របស់រុស្ស៊ីកំណត់អត្តសញ្ញាណថាជាអ្នកសារព័ត៌មានជប៉ុនមកពីកាសែតប្រចាំថ្ងៃ Hokkaido Shimbun និងត្រូវបានចោទប្រកាន់ពីបទប្រមូលព័ត៌មានអំពីសមត្ថភាពការពារជាតិរបស់រុស្ស៊ី

តូក្យូ៖ ក្រសួងការបរទេសជប៉ុនបានបានប្រកាសកាលពីថ្ងៃពុធថា ប្រទេសជប៉ុនបានស្នើសុំឱ្យរុស្ស៊ីផ្តល់ព័ត៌មានជុំវិញសេចក្តីរាយការណ៍អំពីការឃុំខ្លួនអ្នកសារព័ត៌មានជប៉ុនម្នាក់នៅលើកោះ Sakhalin ក្នុងតំបន់ចុងបូព៌ារបស់រុស្ស៊ី ដោយសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងសកម្មភាពចារកម្ម។ នៅក្នុងសំណើដែលបានផ្ញើទៅកាន់រុស្ស៊ីកាលពីថ្ងៃអង្គារ ទីក្រុងតូក្យូក៏បានអំពាវនាវឱ្យមានដំណើរការនីតិវិធីប្រកបដោយភាពយុត្តិធម៌ ប្រសិនបើអ្នកសារព័ត៌មានរូបនោះត្រូវបានឃុំខ្លួនមែន។ការស្នើសុំនេះធ្វើឡើងភ្លាមៗបន្ទាប់ពីទីភ្នាក់ងារសន្តិសុខរបស់រុស្ស៊ីបានប្រកាសកាលពីថ្ងៃអង្គារអំពីការឃុំខ្លួនអ្នកសារព័ត៌មានបុរសម្នាក់មកពីកាសែត Hokkaido Shimbun ដែលជាកាសែតល្បីល្បាញខាងការចុះផ្សាយព័ត៌មានយ៉ាងទូលំទូលាយអំពីបញ្ហាពាក់ព័ន្ធនឹងកោះដែលមានជម្លោះនៅក្បែរកោះ Hokkaido។

មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសជប៉ុនបានបញ្ជាក់ថា ស្ថានភាពសុខភាពរបស់អ្នកសារព័ត៌មានរូបនោះនៅមិនទាន់ច្បាស់លាស់នៅឡើយទេ ហើយបន្ទាប់ពីការផ្ទៀងផ្ទាត់ការពិត ភាគីជប៉ុននឹងពិចារណាលើវិធានការនានា ដូចជាការស្នើសុំឱ្យរុស្ស៊ីដោះលែងគាត់ជាដើម។ក្រុមហ៊ុនសារព័ត៌មាន Hokkaido Shimbun បានបញ្ជាក់ថា សុវត្ថិភាពរបស់អ្នកសារព័ត៌មានរបស់ខ្លួនគឺជាអាទិភាពចម្បង ខណៈដែលព័ត៌មានលម្អិតកំពុងស្ថិតក្នុងដំណាក់កាលផ្ទៀងផ្ទាត់។

បើតាមទីភ្នាក់ងារព័ត៌មាន Tass របស់រុស្ស៊ីបានរាយការណ៍ថាអ្នកសារព័ត៌មានរូបនោះ ដែលប្រចាំការនៅការិយាល័យកាសែតក្នុងទីក្រុង Yuzhno-Sakhalinsk នៅលើកោះរបស់រុស្ស៊ី ត្រូវបានចោទប្រកាន់ថាបានធ្វើការឱ្យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ជប៉ុន និងបានប្រមូលព័ត៌មានពាក់ព័ន្ធនឹងសមត្ថភាពការពារជាតិរបស់រុស្ស៊ី៕


Khcct banner

អត្ថបទទាក់ទង