Swift cc time

ក្រុមសង្រ្គោះចិន បន្តស្វែងរកអ្នកបាត់ខ្លួន ពីការបាក់ផ្ទាំងទឹកកកនៅព្រំដែនចិន-នេប៉ាល់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ចិន៖ ក្រុមសង្គ្រោះ និងបុគ្គលិកបច្ចេកទេសចិន កំពុងបន្តស្វែងរកអ្នកបាត់ខ្លួន ផ្ដលជំនួយស្បៀង និងស្តារប្រព័ន្ធទំនាក់ទំនងនៅតំបន់រងគ្រោះខ្លាំងនៃច្រកទ្វារព្រំដែនជីរុង (Gyirong)លើព្រំដែនចិន-នេប៉ាល់។ គ្រោះមហន្តរាយដីបាក់ស្រុតដែលបង្កឡើងដោយការបាក់រលំផ្ទាំងទឹកកកនៅនេប៉ាល់ បានបណ្តាលឱ្យពលរដ្ឋចិន ១៦ នាក់ស្លាប់ និង ៥៤៦ នាក់បាត់ខ្លួន គិតត្រឹមម៉ោង ១៨:០០ នាទីថ្ងៃសៅរ៍ យោងតាមរដ្ឋបាលតំបន់។

យោងតាមការចេញផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន តំបន់រងគ្រោះស្នូលនៅតែគ្របដណ្តប់ដោយភក់ក្រាស់ ដែលធ្វើឱ្យការធ្វើដំណើរមានគ្រោះថ្នាក់ខ្លាំង ខណៈកម្លាំងសង្គ្រោះចំនួន ៧១១ នាក់ យានយន្ត ១២០ គ្រឿង និងឆ្កែស្វែងរក ១៣ ក្បាល ត្រូវបានដាក់ពង្រាយក្នុងការរុករកទ្រង់ទ្រាយធំ ដោយមានការចូលរួមពីកងរំលត់អគ្គីភ័យ និងឧទ្ធម្ភាគចក្រដឹកជញ្ជូនឧបករណ៍បន្ថែមពីខេត្តស៊ីសាង។

ប្រព័ន្ធទំនាក់ទំនងត្រូវបានស្តារឡើងវិញបន្ទាប់ពីក្រុមហ៊ុន China Unicom របស់ចិន បានដាក់ឱ្យដំណើរការស្ថានីយមូលដ្ឋានគ្រាអាសន្នដំបូងនៅម៉ោង ១៣:៣០ នាទីថ្ងៃអាទិត្យ និងបានពង្រីកដល់ការស្តារស្ថានីយចាស់មួយព្រមទាំងដាក់ពង្រាយស្ថានីយថ្មីចំនួនប្រាំបន្ថែមទៀតត្រឹមម៉ោង ២០:៣៧ នាទី ថ្ងៃអាទិត្យ ដើម្បីសម្រួលដល់ការបញ្ជា ការសម្របសម្រួល និងប្រតិបត្តិការសង្គ្រោះ៕


Khcct banner

អត្ថបទទាក់ទង