Swift cc time

សាកលវិទ្យាល័យខេមតិច ផ្តល់អាហារូបករណ៍១០០% សិក្សាផ្នែកបច្ចេកវិទ្យាចំនួន ២៥៤កន្លែង

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ សាកលវិទ្យាល័យខេមតិច កំពុងផ្តល់ឱកាសអាហារូបករណ៍១០០% ដល់សិស្សទើបតែបញ្ចប់ថ្នាក់ទី១២ សិក្សាផ្នែកបច្ចេកវិទ្យាជាច្រើនជំនាញចំនួន ២៥៤កន្លែង។ ដើម្បីទទួលបានអាហារូបករណ៍ សិស្សានុសិស្ស គ្រាន់តែប្រឡងផ្នែកគណិតវិទ្យា តក្កវិទ្យា អង់គ្លេស រួចឆ្លងកាត់វគ្គសម្ភាស។

អាហារូបករណ៍ទាំង ២៥៤កន្លែង នឹងផ្តល់សម្រាប់ការសិក្សាលើជំនាញ៖ បញ្ញាធុរកិច្ច (Business Intelligence), វិស្វកម្មរ៉ូបូត និងស្វ័យប្រវត្តិកម្ម (Robotics & AI), បញ្ញាសិប្បនិម្មិត និងវិទ្យាសាស្ត្រទិន្នន័យ (Data Science & AI), វិស្វកម្មសូហ្វវែរ (Software Engineering), សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត (Cybersecurity) និង ស្ថាបត្យកម្ម (Architecture)។

សិស្សានុសិស្សដែលមានចំណាប់អារម្មណ៍សម្រាប់អាហារូបករណ៍នេះ សូមដាក់ពាក្យតាមរយៈ https://forms.gle/og2qoeEwfdXzHqVf7 ត្រឹមថ្ងៃទី៧ កញ្ញា ២០២៦។ សម្រាប់ការប្រឡង នឹងប្រព្រឹត្តទៅនៅថ្ងៃទី១១-១២ កញ្ញា ២០២៦ ដោយនឹងចូលរៀននៅថ្ងៃទី២០ តុលា ២០២៦៕

Khcct banner

អត្ថបទទាក់ទង