Swift cc time

សេដ្ឋីនេប៉ាល់ ថាការកសាងឡើងវិញត្រូវចំណាយលុយប្រមាណ ៥ ពាន់លានដុល្លារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
លោក Binod Chaudhary

កាត់ម៉ាន់ឌូ៖ មហាសេដ្ឋីម្នាក់ប្រចាំប្រទេសនេប៉ាល់លោក Binod Chaudhary ប្រធានក្រុមហ៊ុន Chaudhary Group បានវាយតម្លៃថាទំហំនៃការខូចខាតក្នុងការសាងសង់ប្រទេស និងតំបន់រងគ្រោះរបស់នេប៉ាល់ឡើងវិញអាចនឹងចំណាយថវិការហូតដល់ទៅ ៥ ពាន់លានដុល្លារសហរដ្ឋអាម៉េរិក លោកថារឿងនេះលោកមិនភ្ញាក់ផ្អើលទេ ប្រសិនបើការចំណាយអាចខ្ពស់ជាងនេះព្រោះទាំងពេលវេលា និងភាពលំបាកក្នុងការកសាងតំបន់រងគ្រោះឡើងវិញមិនមែនជារឿងងាយស្រួលឡើយ។

បើតាមលោក Binod Chaudhary ដែលកាន់កាប់ក្រុមហ៊ុនជាច្រើនរបស់នេប៉ាល់រួមមានលើវិស័យអាជីវកម្មចំនួន ១២ ចាប់ពីម្ហូបអាហារ និងទូរគមនាគមន៍ រហូតដល់ហេដ្ឋារចនាសម្ព័ន្ធ និងធនាគារជាដើម លោកបានចាត់ទុកការកសាងកន្លែងខូចខាតឡើងវិញជារឿងពិបាកដោយសារតែបញ្ហាទីតាំង និងភូមិសាស្រ្តរងគ្រោះលំបាកខ្លាំងដល់អ្នកជំនាញក្នុងការកសាង។លោក Chaudhary អះអាងទៀតថាកន្លែងរងគ្រោះមានការរំខានទាំងស្រុង ដោយក្នុងនោះក៏មានរោងចក្រថាមពលក៏ត្រូវបានខូចខាតពីគ្រោះមហន្តរាយនេះដែរ។

មហាសេដ្ឋីរូបនេះបញ្ជាក់ទៀតថា ក្រុមហ៊ុនលោកកំពុងធ្វើការជាមួយរដ្ឋាភិបាល ដៃគូក្នុងស្រុក និងកងទ័ព ហើយបានចល័តបុគ្គលិករបស់ខ្លួនដើម្បីបង្កើតមជ្ឈមណ្ឌលស្តារនីតិសម្បទាសម្រាប់ប្រជាជនដែលត្រូវបានផ្លាស់ទីលំនៅក្នុងរយៈពេលពីរថ្ងៃខាងមុខ។ បន្ទាប់មកនឹងចាប់ផ្តើមសាងសង់ផ្ទះ និងគាំទ្រដល់អាជីវកម្ម និងសាលារៀនដែលរងផលប៉ះពាល់។ លោក Chaudhary បន្ថែមទៀតថាចំនួនទឹកប្រាក់ដែលក្រុមរបស់លោកនឹងចំណាយលើកិច្ចខិតខំប្រឹងប្រែងនេះនឹងខ្ពស់ជាងឆ្នាំ ២០១៥ នៅពេលដែលការរញ្ជួយដីដ៏សាហាវមួយបានបង្កឱ្យមានការងារកសាងឡើងវិញទូទាំងប្រទេសស្រដៀងគ្នា។

គួររម្លឹកថាទឹកជំនន់បានហូរកាត់តំបន់ព្រំដែនភ្នំរបស់ប្រទេសនេប៉ាល់ជាមួយប្រទេសចិនកាលពីថ្ងៃទី ២៦ ខែសីហា ដោយបានលេបត្របាក់ភូមិនានា និងហូរកាត់ផ្លូវ និងស្ពាន។ បើតាមរបាយការណ៍គិតត្រឹមព្រឹកថ្ងៃសៅរ៌នេះមនុស្សជាង ៤៧៥ នាក់បានស្លាប់ ដោយមានប្រហែល ១,២០០ នាក់ទៀតកំពុងតែបាត់ខ្លួន រួមទាំងអ្នកទេសចរបរទេសរាប់រយនាក់។ ការស៊ើបអង្កេតដំបូងបានបង្ហាញថា ផ្ទាំងទឹកកករលាយអាចជាមូលហេតុនៃគ្រោះមហន្តរាយនេះ៕

Khcct banner

អត្ថបទទាក់ទង