Swift cc time

ចិន ព្រមានកោះតៃវ៉ាន់ឱ្យទទួលខុសត្រូវចំពោះផលវិបាក ក្រោយហេតុការណ៍បាញ់ទឹកដាក់ទូកនេសាទចិននៅជិតប្រជុំកោះ Pratas

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
លោក Chen Binhua អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ចិន 

ប៉េកាំង៖ រដ្ឋាភិបាលចិនបានចេញការព្រមានធ្ងន់ៗនៅថ្ងៃពុធ (ទី ១៤ ខែតុលា) ថា តៃវ៉ាន់ត្រូវតែ «ទទួលខុសត្រូវចំពោះផលវិបាកទាំងអស់» ដែលកើតចេញពីសកម្មភាពរបស់កងឆ្មាំសមុទ្រតៃវ៉ាន់ ក្នុងការប្រើប្រាស់កាណុងបាញ់ទឹកទៅលើទូកនេសាទចិនមួយគ្រឿង នៅជិតកោះផ្កាថ្មនៃប្រជុំកោះ Pratas ក្នុងសមុទ្រចិនខាងត្បូង។ ហេតុការណ៍នេះបានកើតឡើងបន្ទាប់ពីកងឆ្មាំសមុទ្រតៃវ៉ាន់បានអះអាងថា ទូកនេសាទចិនមិនបានឆ្លើយតបទៅនឹងការព្រមានឱ្យចាកចេញពីដែនទឹកដែលត្រូវបានហាមឃាត់នោះទេ ហើយក្រោយមកទូកនោះក៏បានជួបបញ្ហាខូចម៉ាស៊ីន មុនពេលត្រូវ បាននាវាចិនមួយគ្រឿងទៀតអូសចេញ។

បើតាមលោក Chen Binhua អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ចិន បានគូសបញ្ជាក់ថា ប្រទេសចិនមាន អធិបតេយ្យភាពដែលមិនអាចប្រកែកបាន លើប្រជុំកោះ Pratas និងដែនទឹកជុំវិញ។ លោកបានសង្កត់ធ្ងន់ថា ប្រតិបត្តិការរបស់នាវាចិនដីគោកនៅក្នុងតំបន់នោះ គឺស្របច្បាប់ទាំងស្រុង ហើយបានចោទប្រកាន់តៃវ៉ាន់ថាបានប្រព្រឹត្តក្នុងលក្ខណៈគ្រោះថ្នាក់ ដែលជា ការញុះញង់ដោយចេតនាអាក្រក់ឱ្យមានការប្រឈមមុខដាក់គ្នាឆ្លងកាត់ច្រកសមុទ្រ ហើយចិននឹងការពារយ៉ាងម៉ឺងម៉ាត់នូវអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជនខ្លួន៕

Khcct banner

អត្ថបទទាក់ទង