Swift cc time

រុស្ស៊ី បើកការវាយប្រហារថ្មីសម្លាប់មនុស្ស ៦ នាក់ និងធ្វើឱ្យដាច់ចរន្តអគ្គិសនីនៅទីក្រុងគៀវ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ទីក្រុងគៀវ៖ អាជ្ញាធរអ៊ុយក្រែនបានប្រកាសនៅថ្ងៃពុធ (ទី ១៤ ខែតុលា) ថា ការវាយប្រហារយ៉ាងខ្លាំងក្លារបស់រុស្ស៊ីដោយប្រើប្រាស់មីស៊ីលផ្លោងពេញមួយយប់ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦ នាក់នៅក្នុងប្រទេសអ៊ុយក្រែន ក្នុងនោះមាន ៣ នាក់នៅរដ្ឋធានីគៀវ ពីរនាក់នៅតំបន់ Dnipropetrovsk និងម្នាក់ទៀតនៅតំបន់ Zaporizhzhia។ ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងរោងចក្រ CHP-4 នេះ បានបណ្តាលឱ្យដាច់ចរន្តអគ្គិសនី និងទឹកស្អាតភ្លាមៗនៅក្នុងតំបន់ធំៗជាច្រើននៃទីក្រុងគៀវ ខណៈតំបន់ផ្សេងទៀតដូចជា Kharkiv, Zhytomyr, Sumy និង Chernigiv ក៏រងការវាយប្រហារដែរ។

លោក Volodymyr Zelenskyy បានសម្តែងការខកចិត្តយ៉ាងខ្លាំងដោយលើកឡើងថា អ៊ុយក្រែនមិនបានទទួលការប្រកាសអាសន្ន ឬព័ត៌មានស៊ើបការណ៍សម្ងាត់ជាមុនពីសម្ព័ន្ធមិត្តលោកខាងលិចឡើយ មុនពេលមីស៊ីលរុស្ស៊ីធ្លាក់ដល់គោលដៅ។

រុស្ស៊ីបានរាយការណ៍ពីការវាយប្រហារតបតដោយយន្តហោះគ្មានមនុស្សបើក (drone) របស់អ៊ុយក្រែន ដោយអភិបាលតំបន់ Saratov អះអាងថាមានមនុស្សម្នាក់ស្លាប់នៅទីក្រុង Balakovo។ អភិបាលក្រុងមូស្គូ និងអាជ្ញាធររុស្ស៊ីបានថ្លែងថា កងកម្លាំងការពារដែនអាកាសបានបាញ់ទម្លាក់ដ្រូនរបស់អ៊ុយក្រែនជិត ៥០០ គ្រឿងដែលហោះឆ្ពោះទៅកាន់រដ្ឋធានី និងប្រមាណ ១៦០ គ្រឿងទៀតនៅតំបន់ Rostov។

Khcct banner

អត្ថបទទាក់ទង