Swift cc time

ព្រះមហាក្សត្រ របស់ប្រទេសន័រវេសសោយទិវង្គតក្នុងព្រះជន្ម ៨៩ ព្រះវស្សា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
ព្រះមហាក្សត្រព្រះនាម Harald V នៃប្រទេសន័រវេស 

ន័រវេស៖ ព្រះមហាក្សត្រព្រះនាម Harald V នៃប្រទេសន័រវេស ដែលជាព្រះមហាក្សត្រគ្រងរាជ្យចំណាស់ជាងគេបំផុតរបស់អឺរ៉ុប បានសោយទិវង្គតក្នុងព្រះជន្ម ៨៩ ព្រះវស្សា ដោយព្រះរាជបុត្រារបស់ព្រះអង្គ គឺទ្រង់ Haakon ដែលព្រះជន្ម ៥៣ ព្រះវស្សា នឹងឡើងគ្រងរាជ្យបន្តពីទ្រង់។ នេះបើយោងតាមសេចក្តីប្រកាសរបស់ព្រះរាជវាំងនៃប្រទេសន័រវេសនៅថ្ងៃសុក្រនេះ។

បើតាមសេចក្តីប្រកាស ព្រះអង្គ Harald បានសោយទិវង្គតហើយនាថ្ងៃនេះ ព្រះអង្គបានយាងចូលទិវង្គត នៅឯមន្ទីរពេទ្យ Oslo University Hospital នាថ្ងៃសុក្រ ទី២៨ ខែសីហា នាវេលាម៉ោង ៦៖៣៥នាទីព្រឹក ទ្រង់ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ កាលពីថ្ងៃទី១៧ ខែសីហា ពាក់ព័ន្ធបញ្ហាឆ្លងមេរោគបាក់តេរីនៅក្នុងឈាម។ ព្រះរាជសុខភាពព្រះអង្គ បានធ្លាក់ក្នុងស្ថានភាពធ្ងន់ធ្ងរខ្លាំង រហូតដល់ព្រឹកថ្ងៃសុក្រនេះទ្រង់បានសោយទិវង្គតក្នុងព្រះជន្ម ៨៩ ព្រះវស្សា៕

Khcct banner

អត្ថបទទាក់ទង