អាម៉េរិក៖ លោកប្រធានាធិបតី ដូណាល់ត្រាំ បានចែករំលែកតារាងចាត់ថ្នាក់ប្រធានាធិបតីអាម៉េរិកដ៏ល្អបំផុត ក្នុងវីដេអូនោះលោកប្រធានាធិបតីបានចាត់តាំងខ្លួនលោកនៅក្នុងចំណាត់ថ្នាក់កំពូលនៅពីលើអតីតមេដឹកនាំដ៏មានឥទ្ធិពលដូចជាលោក George Washington និង Abraham Lincoln ជាដើម។ការបង្ហោះវីដេអូរបស់លោកប្រធានាធិបតីកាលពីល្ងាចថ្ងៃ ព្រហស្បតិ៍ គឺជាការឆ្លើយតបទៅនឹងលោក Michael Bailey អ្នកវិទ្យាសាស្ត្រនយោបាយនៅ Georgetown ថាលោក ត្រាំជាប្រធានាធិបតីដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាម៉េរិក។ លោក Bailey បញ្ជាក់ទៀតថា អំពើពុករលួយ និងការខូចខាតដល់ស្ថាប័ន និងកេរ្តិ៍ឈ្មោះរយៈពេលវែងរបស់សហរដ្ឋអាម៉េរិកគឺលើសពីអ្វីដែលយើងធ្លាប់បានឃើញពីមុនមក ដោយនៅឆ្នាំ ២០២៤ ការស្ទង់មតិរបស់អ្នកប្រវត្តិសាស្ត្រ និងអ្នកវិទ្យាសាស្ត្រនយោបាយក៏បានដាក់លោក ត្រាំ នៅចំណាត់ថ្នាក់ទាបបំផុតនៃមេដឹកនាំអាម៉េរិក។
ក្រោយផ្ទុះការរិះគន់រូបលោកជាប្រធានាធិបតីអាក្រក់បំផុត លោកបានបង្ហោះវីដេអូឃ្លីបមួយពី CNN ដែលការស្ទង់មតិថ្មីៗប្រមាណ ៥៣ ភាគរយនៃសមាជិកគណបក្សសាធារណរដ្ឋបានដាក់ឈ្មោះលោក ត្រាំ ជាប្រធានាធិបតីសាធារណរដ្ឋដែលពួកគេកោតសរសើរបំផុត ដោយបានយកឈ្នះលើលោក Lincoln និង Ronald Reagan ដោយវីដេអូនោះបង្ហាញពីរូបថតបណ្តាលមេដឹកនាំអាម៉េរិកជាច្រើនរូបត្រូវបានតំរៀបជាជួរដោយមានលោកដូណាល់ត្រាំនៅខាងក្រោយគេ ជាប់ជាមួយនិងរូបហត្ថលេខារបស់លោក បៃដិន ដែលមានត្រឹមតែរូបថតប៊ិច និងហេត្ថេលខារបស់លោកតែប៉ុណ្ណោះ៕