Cctimesw1140xh150cm copy

វិមានរដ្ឋសភាអាមេរិកបានបិទជាផ្លូវការមុនពេលពិធីចូលកាន់ដំណែងរបស់ប្រធានាធិបតីថ្មី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

អាមេរិក៖ ទីក្រុងវ៉ាស៊ីនតោន បានរឹតបន្តឹងការគ្រប់គ្រងសន្តិសុខបន្ថែមទៀត នៅជុំវិញអគារវិមានរដ្ឋសភា ដោយមានរនាំងជាច្រើនត្រូវបានបង្កើតឡើង ដើម្បីបិទវិមានរដ្ឋសភាជាផ្លូវការ ហើយកងការពារជាតិបានធ្វើការយាមរយៈពេល ១២ ម៉ោង មុនពេលប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden ចូលកាន់តំណែងនៅសប្តាហ៍ក្រោយ ។

ចាប់ពីថ្ងៃទី១១ ដល់២៤ ពិធីចូលកាន់ដំណែងរបស់លោក Joe Biden នៅថ្ងៃទី ២០ ខែមករា ក្នុងទីក្រុង វ៉ាស៊ីនតោន នឹងស្ថិតនៅក្នុងស្ថានភាពអាសន្នមួយ ដើម្បីទប់ស្កាត់អំពើហឹង្សាណាមួយ។ ផ្លូវថ្នល់នៅជិតផ្សារទំនើបជាតិត្រូវបានបិទចាប់តាំងពីថ្ងៃពុធ ហើយអគារនាយកដ្ឋានសំខាន់ៗរបស់រដ្ឋាភិបាលជាច្រើនត្រូវបានបិទផងដែរ។

ផ្លូវ Pennsylvania និងប្លុកនៅក្បែរនោះ ត្រូវបានបិទទាំងស្រុង ដើម្បីធានាសុវត្ថិភាពពិធីចូលកាន់ដំណែងនេះ ខណៈប្រធានាធិបតីថ្មី គ្រោងនឹងធ្វើដំណើរឆ្ពោះទៅសេតវិមាន បន្ទាប់ពីបានស្បថចូលកាន់តំណែងនៅក្នុងវិមានរដ្ឋសភា។

នៅក្នុងការចុះផ្សាយ នៅនឹងកន្លែងអ្នកយកព័ត៌មានស៊ីស៊ីធីវី បានឃើញការពង្រឹងកងការពារជាតិកំពុងត្រូវបានដាក់ពង្រាយនៅជុំវិញវិមានរដ្ឋសភា ដោយមានរបង និង រនាំងជាច្រើនត្រូវបានបង្កើតឡើង៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង