Swift cc time

ចិន បដិសេធមិនបានចូលលួចទិន្នន័យរបស់រដ្ឋាភិបាលអាម៉េរិក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lin Jian

ប៉េកាំង៖ ប្រទេសចិនបានបដិសេធថាមិនបានចូលលួចទិន្នន័យរបស់រដ្ឋាភិបាលអាម៉េរិកដូចដែលបានចោទនោះឡើយ ចិនបានព្រមានទៀតថាកុំចេះតែបង្ខូចកេរ្តិ៍ឈ្មោះទីក្រុងប៉េកាំងជាមួយនឹងការចោទប្រកាន់ពីការលួចចូលប្រព័ន្ធកុំព្យូទ័ររបស់ស្ថាប័នកំពូលៗរបស់រដ្ឋាភិបាលអាម៉េរិក។ ការឆ្លើយតបរបស់ចិននេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីសហរដ្ឋអាម៉េរិកបានប្រកាសកាលពី ព្រហស្បតិ៍ ថាខ្លួនបានរំខានដល់ប្រតិបត្តិការលួចចូលរបស់ក្រុមចោរព័ត៌មានរបស់ចិន (HACKER) ដែលបានលួចចូល និងធ្វើការប៉ុនប៉ងលួចទិន្នន័យលើក្រសួងយុត្តិធម៌, អង្កការ NASA, ធនាគារសហព័ន្ធ, ព្រឹទ្ធសភា និងទីភ្នាក់ងាររដ្ឋាភិបាលអាម៉េរិកជាច្រើនទៀត។

បើតាមអ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lin Jian បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមួយថា ចិនបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំង និងប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះការអនុវត្តខុសឆ្គងម្តងហើយម្តងទៀតរបស់ភាគីអាម៉េរិកក្នុងការបង្ខូចកេរ្តិ៍ឈ្មោះប្រទេសចិនក្រោមលេសនៃការព្រួយបារម្ភអំពីសន្តិសុខតាមអ៊ីនធឺណិត។ លោកសង្គត់ធ្ងន់ថា សហរដ្ឋអាម៉េរិកនោះទេដែលត្រូវបានទទួលស្គាល់ជាសកលថាជាចក្រភពលួចចូល និងឃ្លាំមើលអ្នកដទៃដ៏ធំបំផុតនៅក្នុងពិភពលោក ហើយកំណត់ត្រារបស់ខ្លួនគឺល្បីល្បាញស្រាប់ ព្រមទាំងមានភស្តុតាងគឺមិនអាចប្រកែកបានឡើយ៕

Khcct banner

អត្ថបទទាក់ទង