មូស្គូ៖ រុស្ស៊ីបានប្រើប្រាស់មីស៊ីលបាលីស្ទិករយៈចម្ងាយថ្មីដែលមានសមត្ថភាពបាញ់បានចម្ងាយដល់ទៅជិត ១ ពាន់គីឡូដៅអាស្រ័យលើទំហំគ្រាប់ដែលដាក់បញ្ចូល មីស៊ីបាលីស្ទិកថ្មីដែលមានឈ្មោះថា Iskander-1000 ត្រូវបានប្រើប្រាស់លើកដំបូងក្នុងសង្រ្គាមប្រឆាំងជាមួយនឹងអ៊ុយក្រែន។ នាយកដ្ឋានចារកម្មរបស់អ៊ុយក្រែនបានរាយការណ៍ថា មីស៊ីលនេះបានវាយប្រហារគោលដៅមួយនៅក្នុងរដ្ឋធានីគៀវកាលពីថ្ងៃទី ២៧ ខែសីហា។ មីស៊ីលបាលីស្ទិក 9M723-2 ដែលប្រើត្រូវបានគេរាយការណ៍ថា ជាក្បាលមីស៊ីលជំនាន់ថ្មី ដែលប្រើដោយជាមួយប្រព័ន្ធបាញ់ Iskander-M ចាស់ ហើយអាចបាញ់បានចម្ងាយ ១,០០០ គីឡូម៉ែត្រ ដែលប្រព័ន្ធ Iskander-M ពីមុនត្រូវបានកំណត់ត្រឹមចម្ងាយ ៥០០ គីឡូម៉ែត្រ។
យោងតាមប្រភពរបស់អ៊ុយក្រែន ការផ្លាស់ប្តូរចម្បងពាក់ព័ន្ធនឹងប្រព័ន្ធរុញច្រានរបស់មីស៊ីល ដោយសារប្រព័ន្ធថ្មី 9M723-2 ត្រូវបានគេរាយការណ៍ថារួមបញ្ចូលម៉ាស៊ីនធំជាង ដែលតម្រូវឱ្យមានការពង្រីកបំពង់បាញ់ចេញដែលត្រូវគ្នាដែលប្រើដោយឧបករណ៍បាញ់បង្ហោះមីស៊ីល ដោយនៅដើមឆ្នាំ ២០២៥ ប្រភពជាច្រើនបានរាយការណ៍ថា រុស្ស៊ីជិតចាប់ផ្តើមផលិតកម្មស៊េរីមីស៊ីល Iskander-1000 ហើយមីស៊ីលប្រភេទថ្មីនេះអាចកំពុងស្ថិតក្រោមការអភិវឌ្ឍបានលេចចេញជារូបរាងនៅក្នុងខែឧសភា ឆ្នាំ២០២៤ តាមរយៈវីដេអូមួយដែលរំលឹកខួបលើកទី៧៨ នៃទីតាំងសាកល្បងមីស៊ីល Kapustin Yar។ មីស៊ីលទាំងនេះត្រូវបានបម្រុងទុកសម្រាប់ដាក់ពង្រាយនៅក្នុងទឹកដី Kaliningrad ភាគខាងលិចបំផុតរបស់រុស្ស៊ី ដែលនឹងដាក់នៅក្នុងចម្ងាយវាយប្រហារគោលដៅនៅទូទាំងអឺរ៉ុបកណ្តាល និងខាងលិច ក៏ដូចជាសមុទ្របាល់ទិក៕