Swift cc time

«ប្រព័ន្ធពិនិត្យដី»បែបទំនើបនៃគម្រោងStatNode របស់យុវជន១ក្រុម ទទួលបានលេខ១ ក្នុងការប្រកួតAI Smart Farming

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ យុវជន១ក្រុម ជាម្ចាស់គម្រោងStatNode បានបង្កើតប្រព័ន្ធត្រួតពិនិត្យដីបែបទំនើប ដែលមានតម្លៃទាប មានសមត្ថភាពពិនិត្យ និងជួយណែនាំការប្រើប្រាស់ជីលើដីកសិកម្មកាន់តែមានប្រសិទ្ធភាពតាមរយៈបច្ចេកវិទ្យា។ ស្នាដៃនេះ ទទួលបានការជោគជ័យនៅកម្មវិធីប្រកួត AI Smart Farming។

យុវជនក្រុមនេះ មានសមាជិករួមមាន៖ ឃឿន កុសលរ៉ូហ្សា, ឆេន សុខឡៃ, ខន សូលីដា, ខន ច័ន្ទរស្មី និង ឃៀង ឡៃហៀក។ យុវជនទាំង៥រូបនេះ បានបង្កើតប្រព័ន្ធពិនិត្យដីបែបទំនើប ដែលគម្រោងមានឈ្មោះថា StatNode។ StatNode គឺជាប្រព័ន្ធត្រួតពិនិត្យដីដែលមានតម្លៃទាប ផ្អែកលើ IoT ដែលត្រូវបានរចនាឡើងដើម្បីជួយសម្រួលដល់កសិករខ្នាតតូចនៅកម្ពុជា។ បច្ចេកវិទ្យានៃប្រព័ន្ធនេះ គឺឧបករណ៍ចាប់សញ្ញា IoT វាស់ស្ទង់ម៉ែត្រដីសំខាន់ៗ (NPK, pH, សំណើម។ល។) ខណៈពេលដែលនឹងវិភាគលក្ខខណ្ឌភូមិសាស្ត្រដី។

បច្ចេកវិទ្យានេះ នឹងជួយផ្តល់អនុសាសន៍លើការប្រើប្រាស់ជីឆ្លាតវៃ លើទីតាំងដោយផ្ទាល់ដល់កសិករតាមរយៈ Khmer Telegram Bot ដែលងាយស្រួលប្រើប្រាស់។ ដំណើរការនៃប្រព័ន្ធនេះ នឹងចាប់ផ្តើមពីការវាស់ ផែនទី វិភាគ និងការណែនាំ។ ក្រុមយុវជនដែលបានបង្កើតប្រព័ន្ធនេះ ទទួលបានចំណាត់ថ្នាក់លេខ១ នៅក្នុងការប្រកួត AI Smart Farming៕

Khcct banner

អត្ថបទទាក់ទង