Swift cc time

ដូណាល់ត្រាំ ចុះក្រឹត្យប្តូរឈ្មោះបឹង Ontario ទៅជាបឹងអាម៉េរិក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីល្ងាចថ្ងៃ ព្រហស្បតិ៍ បានបញ្ជាឱ្យប្តូរឈ្មោះបឹងអុនតារីយ៉ូ (Ontario) ដែលស្ថិតនៅចន្លោះផ្លូវទឹករវាងព្រំដែនអាម៉េរិក-កាណាដា ទៅជា បឹងអាម៉េរិក ដោយបឹងដ៏ធំមួយនេះពីដើមឡើយនៅជាប់នឹង ព្រំប្រទល់ជាប់នឹងខេត្តអុនតារីយ៉ូ របស់ប្រទេសកាណាដា នៅភាគខាងជើង និងរដ្ឋញូវយ៉ក សហរដ្ឋអាម៉េរិក នៅភាគខាងត្បូង។ លោកត្រាំបានបញ្ជាក់ទៀតថា ក្រឹត្យថ្មីនេះនឹងចូលជាផ្លូវការ មានប្រសិទ្ធភាពភ្លាមៗ ហើយរដ្ឋបាលរបស់លោក បានដាក់ឯកសារ ចាំបាច់ទាំងអស់ ដើម្បីធ្វើការផ្លាស់ប្តូរព័ត៌មានឈ្មោះភូមិសាស្ត្រថ្មីរបស់បឹងអាម៉េរិកមួយនេះ។

បើតាមលោក ដូណាល់ត្រាំ លោកបានគិតអំពីការប្តូរឈ្មោះបឹងនេះ អស់រយៈពេលយូរមកហើយ លោកថាពេលនេះលោកមានឈូងសមុទ្រ ហើយយើងមានបឹងមួយ ហើយឥឡូវនេះ អ្វីដែលយើងត្រូវការគឺមហាសមុទ្រ ហើយដូច្នេះប្រហែលជាយើងនឹងត្រូវផ្លាស់ប្តូរឈ្មោះនៃមហាសមុទ្រអាត្លង់ទិក ឬ មហាសមុទ្រប៉ាស៊ីហ្វិកទៀត។

ជាការឆ្លើយតបភ្លាមៗ នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney អះអាងថាឈ្មោះបឹង Ontario មានជាង ៤០០ ឆ្នាំមកហើយ ដោយមុនការបង្កើតសហព័ន្ធកាណាដា និងសេចក្តីប្រកាសឯករាជ្យរបស់សហរដ្ឋអាម៉េរិកទៅទៀត។ លោកសង្គត់ធ្ងន់ថាពេលនេះសហរដ្ឋអាម៉េរិកកំពុងផ្លាស់ប្តូរ ទំនាក់ទំនងពាណិជ្ជកម្ម គោលនយោបាយការបរទេស វិមានជាតិ និងឈ្មោះហៅក្រៅរបស់ពួកគេថ្មីទាំងស្រុង។ លោកថាបឹងនេះត្រូវបានគេហៅថាបឹង Ontario សព្វថ្ងៃនេះ និងជារៀងរហូត។

បន្ថែមពីនេះលោក Doug Ford នាយករដ្ឋមន្ត្រីប្រចាំខេត្ត Ontario របស់កាណាដា បានប្រកាសចាត់ទុកបឹង Ontario ជាបឹងសម្រាប់ជនជាតិកាណាដា និងពិភពលោកទាំងមូល មិនថាឥឡូវនេះ និងជារៀងរហូត៕

Khcct banner

អត្ថបទទាក់ទង