អ៊ឺរ៉ុប៖ ប្រទេសដែលជាសមាជិកសហភាពអឺរ៉ុប រួមទាំងប្រទេសស៊ុយអែត ហូឡង់ អេស្ប៉ាញ និងប៉ូឡូញ កំពុងជំរុញឱ្យទីក្រុងព្រុចសែលបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីទាញយកអត្ថប្រយោជន៍ពីទ្រព្យសម្បត្តិ របស់រុស្ស៊ីដែលត្រូវបានបង្កដើម្បីយកទ្រព្យសម្បត្តិទាំងនោះមកផ្តល់មូលនិធិដល់អ៊ុយក្រែនវិញ ។ បើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេសស៊ុយអែត លោកស្រី Maria Malmer Stenergard បានមានប្រសាសន៍ថា “ឥឡូវនេះជាពេលវេលាដើម្បីចាប់ផ្តើមការពិភាក្សាថ្មីអំពីរបៀបដែលយើងអាចប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់រុស្ស៊ីបន្ថែមទៀតសម្រាប់ផលប្រយោជន៍របស់អ៊ុយក្រែន លោកស្រីថាការយកទ្រព្យសម្បត្តិរុស្ស៊ីដែលសហភាពអ៊ឺរ៉ុបបានបង្កកនេះនេះគឺជាវិធីដ៏យុត្តិធម៌ និងឆ្លាតវៃដើម្បីធានាថាអ៊ុយក្រែនអាចការពារខ្លួន និងអឺរ៉ុបទាំងមូលបាន។
កាលពីថ្ងៃទី ២៣ ខែសីហា លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy ក៏ធ្លាប់បានប្រកាសថា ក្រសួងការពារជាតិអ៊ុយក្រែនបច្ចុប្បន្នកំពុងប្រឈមមុខនឹងការខ្វះខាតថវិកាសរុបចំនួន ២៧ ពាន់លានដុល្លារ ហើយពេលនេះអ៊ុយក្រែន ត្រូវការថវិកាចំនួន ៨-១០ ពាន់លានដុល្លារជាបន្ទាន់ ដើម្បីផ្គត់ផ្គង់អាវុធដល់កងទ័ពសម្រាប់ត្រីមាសទីមួយនៃឆ្នាំក្រោយ៕