Swift cc time

ចៅហ្វាយក្រុង ប៉ាតាយ៉ា ប្រកាសត្រៀមទទួលទាហានជើងទឹកអាម៉េរិក ៥០០០នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/
អភិបាលក្រុងប៉ាតាយ៉ាលោក Poramese Ngamphichet

ថៃ៖ ចៅហ្វាយក្រុង ប៉ាតាយ៉ា ដែលជាតំបន់ទេសចរណ៍រាត្រីដ៏ពេញនិយមបំផុតរបស់ប្រទេសថៃបានប្រកាសរៀបចំទទួលទាហានកងទ័ពជើងទឹកអាម៉េរិកប្រមាណ ៥០០០នាក់ ដែលនឹងចូលចតនាវាផ្ទុកយន្តហោះ USS Abraham Lincoln នឹងមកទស្សនកិច្ចប្រទេសថៃនៅសប្តាហ៍ក្រោយ បន្ទាប់ពីបញ្ចប់បេសកកម្មរបស់ខ្លួននៅមជ្ឈិមបូព៌ា ដោយការចូលចតនេះនិងមកជាមួយនាវាអម ២ គ្រឿងទៀត ដែល ចតនៅកំពង់ផែ Laem Chabang ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២៦ ខាងមុខ ក្រោយបញ្ចប់បេសកកម្មនៅមជ្ឈិមបូព៌ា។

បើតាមការបញ្ជាក់របស់អភិបាលក្រុងប៉ាតាយ៉ាលោក Poramese Ngamphichet ទីក្រុងបានត្រៀមខ្លួនរួចជាស្រេចដើម្បីធានាសុវត្ថិភាព និងផ្តល់ជម្រកដល់កងទ័ពក្នុងអំឡុងពេលសម្រាក របស់ពួកគេដែលចូលចតនៅក្នុងប្រទេសថៃ លោកថាប្រសិនបើទាហានប្រមាណ ៥០០០ នាក់ចំណាយប្រាក់នៅក្នុងតំបន់នោះ វាអាចចំណូលបានយ៉ាងហើចណាស់ ៥-១៥ លានបាត។

លោក Poramese Ngamphichet បញ្ជាក់ទៀតថាក្រុងប៉ាតាយ៉ា បានត្រៀមខ្លួនជានិច្ចក្នុងការស្វាគមន៍បុគ្គលិកយោធាអាម៉េរិកជាប្រចាំ នៅពេលដែលនាវាចម្បាំងចូលចតនៅឆ្នេរសមុទ្រភាគខាងកើត លោកថា ការចំណាយជាមធ្យមប្រហែល ១,០០០-៣,០០០ បាតក្នុងម្នាក់ៗ ដូចច្នេះទាហានប្រហែល ៥,០០០ នាក់ នេះនឹងអាចជួយពលរដ្ឋបង្កើនចំណូលបានដល់ទៅ ៥-១៥ លានបាត ប្រសិនបើទាំងអស់មកដល់ច្រាំង ហើយចំណាយពេលចាយវាយនៅខាងក្រៅទាំងអស់គ្នាពេលកំពុងចូលចត។លោកថា តួលេខនេះគ្រាន់តែជាការប៉ាន់ស្មានដោយផ្អែកលើការចំណាយក្នុងមនុស្សម្នាក់ៗ ហើយនឹងអាស្រ័យលើចំនួនបុគ្គលិកពិតប្រាកដដែលត្រូវបានអនុញ្ញាតឱ្យឡើងច្រាំង និងចូលទៅក្នុងតំបន់នោះ៕

Khcct banner

អត្ថបទទាក់ទង