ចិន ៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានចេញបញ្ជាឱ្យប្រើប្រាស់កងកម្លាំងសង្រ្គោះ ដើម្បីស្វែងរក និងសង្គ្រោះជនរងគ្រោះយ៉ាងប្រញាប់ប្រញាល់ ក្រោយពីគ្រោះបាក់ដីដែលផ្តើមចេញពីប្រទេសនេប៉ាល់ បានវាយប្រហារច្រកទ្វារព្រំដែន Gyirong Port ក្នុងតំបន់ស្វយ័តទីបេ កាលពីព្រឹកថ្ងៃពុធម្សិលមិញ។
តាមព័ត៌មានចុងក្រោយ គ្រោះមហន្តរាយនេះ បានផ្តាច់ជីវិតមនុស្សសរុបជាង ១៥៧ នាក់ និងជិត ១,០០០ នាក់ផ្សេងទៀតបន្តបាត់ខ្លួន។ ក្នុងនោះ ភាគីចិនបានបញ្ជាក់ថា មានពលរដ្ឋខ្លួន ៣ នាក់ស្លាប់ និង ២៦៥ នាក់កំពុងបាត់ខ្លួន ខណៈប្រព័ន្ធទំនាក់ទំនង អគ្គិសនី និងផ្លូវធ្វើដំណើរនៅតំបន់កើតហេតុ ត្រូវបានកាត់ផ្តាច់ទាំងស្រុង៕