Swift cc time

ក្រសួងអប់រំ និងស្ថានទូតចិន លើកទឹកចិត្តនិស្សិតកម្ពុជាឱ្យខិតខំក្រេបចំណេះដឹងពីប្រទេសចិន ដើម្បីត្រឡប់មកអភិវឌ្ឍជាតិ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ក្រសួងអប់រំ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ បានសហការជាមួយស្ថានទូតចិនប្រចាំកម្ពុជា ដើម្បីរៀបចំពិធីទទួល និងអបអរសាទរនិស្សិតជ័យលាភីអាហារូបករណ៍កម្ពុជាសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ដែលនឹងបន្តការសិក្សានៅប្រទេសចិន។បើតាមគេហទំព័រក្រសួងអប់រំ គិតចាប់ពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០២៦ មាននិស្សិតកម្ពុជាប្រមាណ ២,៧០០នាក់ហើយ ដែលទទួលបានឱកាសបន្តការសិក្សា នៅប្រទេសចិន ក្រោមកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

លោក អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ បានផ្តាំផ្ញើឱ្យនិស្សិតជ័យលាភី ខិតខំប្រឹងប្រែងរៀនសូត្រ ស្រូបយកចំណេះដឹង និងបច្ចេកវិទ្យាទំនើបៗ ព្រមទាំងដើរតួជាទូតសុឆន្ទៈក្នុងការផ្សព្វផ្សាយវប្បធម៌ខ្មែរ និងរឹតចំណងមិត្តភាពអន្តរជាតិ។ ជាមួយគ្នានោះ លោកក៏បានក្រើនរំលឹកដល់និស្សិតទាំងអស់ឱ្យគោរពច្បាប់ និងបទបញ្ជាផ្ទៃក្នុងរបស់សាលាឱ្យបានខ្ជាប់ខ្ជួន ហើយត្រូវនាំយកចំណេះជំនាញ និងបទពិសោធដែលទទួលបាន ត្រឡប់មកចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិវិញឱ្យអស់ពីសមត្ថភាព៕


Khcct banner

អត្ថបទទាក់ទង