Swift cc time

ព្រះមហាក្សត្រ និងសម្ដេចម៉ែ សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន លោក ហ៊ុន ម៉ានី និងក្រុមការងារ ចូលក្រាបថ្វាយបង្គំគាល់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងក្រុមការងារ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ចូលក្រាបបង្គំទូលថ្វាយអំពីគម្រោងនិងវឌ្ឍនភាពការងារនៃការរៀបចំផលិតភាពយន្តឯកសារព្រះរាជជីវប្រវត្តិ សម្តេចព្រះមហាក្សត្រី ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និង សុភមង្គល នៃកម្ពុជា។

នាឱកាសដ៏ថ្លៃថ្លានេះ ព្រះករុណាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី បានសព្វព្រះរាជហឫទ័យគាំទ្រដល់ការរៀបចំផលិតភាពយន្តឯកសារព្រះរាជជីវប្រវត្តិទុកជាកេរមរតកដ៏វិសេសវិសាលឧត្តុង្គឧត្តមថ្លៃថ្នូរបំផុត ព្រមទាំងបានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ សហភាពសហព័ន្ធយុវជនកម្ពុជា ដែលមាន លោក ហ៊ុន ម៉ានី ជាប្រធាន បន្តជួយគាំទ្រចំពោះសកម្មភាពយុវជន សុខភាពយុវជន ការអភិវឌ្ឍសមត្ថភាពយុវជន ដើម្បីធានាបាននូវ សណ្តាប់ធ្នាប់ ស្ថិរភាព សន្តិសុខសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងចូលរួមជួយថែរក្សា ការពារវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីដ៏ល្អផូរផង់ របស់ខ្មែរ ឱ្យនៅគង់វង្សឋិតថេររុងរឿងជានិរន្តរ៍៕


Khcct banner

អត្ថបទទាក់ទង