Swift cc time

ឆេះមន្ទីរពេទ្យមួយកន្លែងនៅប៉ាគីស្ថានសម្លាប់ទារក ១៤ នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អ៊ីស្លាម៉ាបាដ៖ អគ្គីភ័យមួយបានឆាបឆេះនៅក្នុងសម្ភពរបស់មន្ទីរពេទ្យមួយក្នុងទីក្រុងអ៊ីស្លាម៉ាបាដនៅព្រឹកថ្ងៃពុធនេះដោយបានសម្លាប់ទារក ១៤ នាក់ ដោយអគ្គីភ័យនេះបានឆាបឆេះនៅជាន់ទីបីនៃបន្ទប់សម្ភពសុខភាពម្តាយ និងទារកនៅវិទ្យាស្ថានវិទ្យាសាស្ត្រវេជ្ជសាស្ត្រប៉ាគីស្ថាន (PIMS)។ នាយករដ្ឋមន្ត្រីប៉ាគីស្ថានបានអំពាវនាវឱ្យមានការស៊ើបអង្កេតជាបន្ទាន់។

យោងតាមសេចក្តីថ្លែងការណ៍របស់ប៉ាសគីស្ថានអ្នកស្លាប់មានចំនួនសរុប ១៤ នាក់ ដោយភាកច្រើនសុទ្ធតែជាទារក។ នាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក Sharif និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Mohsin Naqvi បានសម្តែង ការសោកសៅ និងទុក្ខព្រួយយ៉ាងខ្លាំងចំពោះការស្លាប់របស់ទារក ១៤ នាក់ លោកថា កាលៈទេសៈដែលនាំឱ្យមានហេតុការណ៍នេះគួរតែត្រូវបានពិនិត្យឡើងវិញយ៉ាងហ្មត់ចត់ អ្នកដែលទទួលខុសត្រូវគួរតែត្រូវបានកំណត់អត្តសញ្ញាណ ហើយសកម្មភាពដ៏តឹងរ៉ឹងបំផុតគួរតែត្រូវបានអនុវតមិនត្រូវលើកលែងឡើយ។

អាជ្ញាធរក្នុងតំបន់នៅមិនទាន់បានកំណត់អត្តសញ្ញាណមូលហេតុនៃអគ្គីភ័យនៅឡើយទេ។

គួររម្លឹកថាអគ្គីភ័យនៅក្នុងអគារធំៗកើតឡើងជាញឹកញាប់នៅក្នុងប្រទេសប៉ាគីស្ថាន ជារឿយៗដោយសារតែច្បាប់សុវត្ថិភាពខ្សោយ និងសំណង់មិនល្អ ក៏ដូចជាការអនុវត្តច្បាប់ធូររលុង។ កាលពីខែមករា មនុស្សជាង ៦៥ នាក់បានស្លាប់នៅក្នុងអគ្គីភ័យឆេះផ្សារទំនើបមួយក្នុងទីក្រុងកំពង់ផែ Karachi និងក៏មានយ៉ាងហោចណាស់មនុស្ស ១១ នាក់បានស្លាប់នៅក្នុងអគ្គីភ័យផ្សារទំនើបមួយផ្សេងទៀតនៅទីក្រុង Karachi ក្នុងឆ្នាំ ២០២៣ ដោយកាលពីឆ្នាំ ២០២១ ក៏មានកម្មករ ១៦ នាក់បានស្លាប់បន្ទាប់ពីអគ្គីភ័យរោងចក្រមួយនៅក្នុងទីក្រុងដដែល៕

Khcct banner

អត្ថបទទាក់ទង